រថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ នៅស្រុកកណ្តាលស្ទឹង សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកឡានបង្កហេតុ

ចែករំលែក៖

ខេត្តកណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦លើផ្លូវជាតិលេខ2ចន្លោះគីឡូម៉ែត្រលេខ ២៦/២៧ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ត
កណ្ដាល។ បង្ករឡេីងដោយរថយន្តសាំយ៉ុងពណ័សពាក់ស្លាកលេខ ភ្នំពេញ 2U-4496 ។

អ្នកបើកបរឈ្មោះជ័យ ប៊ុនសុង ភេទប្រុស អាយុ35ឆ្នាំស្នាក់នៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្ត តាកែវ។
ជនរងគ្រោះជិះម៉ូតូម៉ាកសង់C125ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1L-1170បើកបរដោយឈ្មោះ ថុល កក្កដា
ប្រុសអាយុ ២oឆ្នាំមានទីលំនៅភូមិចំបក់ឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល រងរបួស(ធ្ងន់) បើកបរក្នុងទិសដៅពីតាកែវ ទៅភ្នំពេញ រួមដំណើរម្នាក់ឈ្មោះ ថា ផល្លា ភេទស្រីអាយុ19ឆ្នាំទីលំនៅភូមិជ្រៃរយោឃុំកណ្តោកស្រុកកណ្តាលស្ទឹងខេត្តកណ្តាលរង(របួសធ្នន់) ។

ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពី អ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត (ម៉ូតូមានកញ្ចក់ តែគ្មានមួកសុវត្ថិភាពទាំងពីរនាក់)។

សមត្ថកិច្ចបានអោយដឹងថាៈ ម៉ូតូ 1គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយច្បាប់។

គួរបញ្ជាក់ផងដែរ ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ នេះបន្ទាប់ពីកើតហេតុ រថយន្តបានបើកគេចបាត់ ក្រោយមកទើបសមត្ថកិច្ចបានសហការជាមួយនគរបាលស្រុបាទីបានឃាត់រថយន្ត និងអ្នកបើកបរប្រគល់អោយសមត្ថកិច្ចស្រុកកណ្តាលស្ទឹង។

ចំពោះរថយន្តនិងអ្នកបើកបរសមត្ថកិច្ចយើងបានទទួលមករក្សាទុកនៅអធិការដ្ផាន ស្រុកកណ្តាលស្ទឹងជាបណ្តោះអាសន្ន។
ដោយឡែកអ្នកបើកបរបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ផាន៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print