ស្រ្តីម្នាក់ត្រូវចាប់ឃាត់ខ្លួន ពីបទជាប់សង្ស័យនិងចរាចរគ្រឿងញៀននៅស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួន ខណៈពេកំពុងជិះម៉ូតូធ្វើរចរាចរ លក់ដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន។

ករណីឃាត់ខ្លួននេះ ធ្វើរឡើងកាលវេលាម៉ោង១៥:៥០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ ។

វរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ០១នាក់ ឈ្មោះជី សៀក លីវ ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែររស់នៅភូមិ-ឃុំខាងលើ។ កម្លាំងយើងធ្វើការឆែកឆេ រកឃើញម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន០២ កញ្ចាប់ធំ ម៉ូតូ១គ្រឿង លុយ៤០០០០៛។

លោកក៏បានបញ្ជាក់ឲ្យបានដឹងថា បច្ចុប្បន្នយើងបានឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវីធី៕

image

image

image

ដោយ៖ វណ្ណះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print