កម្ចាត់ជាតិពុលក្នុងខ្លួនជួយឲ្យស្អាតហើយក្មេងជាងវ័យ

ចែករំលែក៖

limon_sok_dolki_bokal_stol_7

ការកម្ចាត់ជាតិពុលចេញពីខ្លួនអាច ជួយឱ្យអ្នកមើលទៅកេ្មងជាងវ័យមានភាព ស្រស់ថ្លា សុខភាពល្អព្រមទាំងផ្ដល់នូវអារម្មណ៏ រីករាយផងដែរ ដោយរូបមន្ដកម្ចាត់ជាតិពុល ពេលនេះគឺក្រូចឆ្មារ……..

ក្រូចឆ្មារ ( Lemon​ ) សម្បូរដោយ សារធាតុប្រឆាំងវ៉ាឌីកាល់សេរី និងវីតាមីន ផេ្សងៗ ដែលជួយក្នុងការកម្ចាត់ជាតិពុលចេញ ពីរាងកាយ ហើយសំខាន់បំផុតនោះ គឺត្រូវ ទទួលទានផ្លែឈើ ដែលមានរស់ជាតិជូរ ដូចជា ក្រូចឆ្មារ ផ្លែក្រូច ផ្លែគីវី ជាប្រចាំរាល់ថ្ងៃ ដើម្បីជួយកម្ចាត់ជាតិពុល ។

សម្រាប់គ្រឿងផ្សំសំខាន់ដែលចាំបាច់ សម្រាប់កម្ចាត់ជាតិពុលមានដូចជា ទឹកបរិសុទ្ធ ស៊ីរ៉ូមេភើលកម្រិត B ( Maple Syrup Grade B ) ទឹកក្រូចឆ្មារ កិនស្រស់ អំបិល សមុទ្រប្រភេទ Cayenne Pepper Sea Salt  ។

វិធីគឺ ៖
១-ការកម្ចាត់ជាតិពុលដោយរូបមន្ដ ក្រូចឆ្មារគួរតែទុកពេលឱ្យទំនេរសម្រាកឱ្យគ្រប់ គ្រាន់ធ្វើចិត្ដឱ្យសប្បាយៗ ត្រៀមសម្រាប់ការ កម្ចាត់ជាតិពុលចេញពីរាងកាយ។

២-ច្របាច់ក្រូចឆ្មារស្រស់ ១២-១៤ ស្លាបព្រាបាយ អំបិលសមុទ្រ កន្លះស្លាបព្រា កាហេ្វ ស៊ីរ៉ូមេភើល ១៣-១៤ ស្លាបព្រា លាយទឹក ២ លីត្រ។

៣-ព្យាយាមកេ្របភេសជ្ជៈនេះម្ដង បន្ដិចៗ ពេញមួយថ្ងៃ ពេលណាដែលអ្នកមាន អារម្មណ៍សេ្រក ។ ក្រោយពេលកេ្របភេសជ្ជៈ នេះហើយ អាចទទួលទានទឹកតាមក្រោយបាន។

៤-ធ្វើរូបមន្ដទឹកអំបិលលាងពោះវៀន ដោយផ្សំអំបិលសមុទ្រ ១ស្លាបព្រាបាយ ក្នុង ទឹក១លីត្រ ឱ្យរលាយចូលគ្នា រួចទទួលទានទឹក អំបិលនោះឱ្យអស់តែម្ដង ។ ប៉ុន្ដែ គួរទទួល ទានទឹកអំបិលនៅអំឡុងពេលល្ងាច ល្អជាងពេល ផេ្សង ។

...

៥-ត្រូវទទួលទានទឹកក្រូចឆ្មារលាយ ទឹកអំបិលក្នុងបរិមាណស្មើគ្នាក្នុង ១ថ្ងៃ ទទួល ទានទឹកក្រូចឆ្មារ ២លីត្រ រយៈពេល ៣-១០ ថ្ងៃក្នុងការកម្ចាត់ជាតិពុល ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print