ចំនួនអ្នកឆ្លងកូវីដ​កើនឡើងខ្ពស់​ប្រធានធិបតីកូរ៉េខាងត្បូង ប្រកាសថា​នឹងប្រើកម្លាំងទាំងអស់ទប់ស្កាត់

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង​លោក Moon Jae-in នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​បានប្រកាសថា​ នឹងប្រើប្រាស់ កម្លាំង ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​។ កូរ៉េខាងត្បូង​មានករណីឆ្លងកូវីដ​១៩​កើនឡើងដល់ទៅ​៩៥០​នាក់ ក្នុងរយៈពេល​២៤ម៉ោង​។
ប្រធានាធិបតីម៉ូន ចាត់ទុកការឆ្លងរាលដាល​កូវីដ​១៩​នាពេលនេះគឺជា ស្ថានភាពអាសន្ន​។ លោក ក៏បានសុំទោស ដល់ពលរដ្ឋ ដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ​១៩ ទាន់ពេលវេលា​​​ បើទោះបីបានអនុវត្តច្បាប់គម្លាតសង្គមក្តី។
មេដឹកនាំ​​កូរ៉េខាងត្បូង​​​បានបង្ហោះលើបណ្តាញសង្គម​Twitterថា​«យើង​​ចាត់ទុកការឆ្លងរាលដាលកូវីដ​ លើកនេះជាស្ថានភាពអាសន្ន​ ហើយយើងនឹងខិតខំទប់ស្កាត់ក្នុងពេលដ៏ខ្លីបំផុត​ »
ប្រធានាធិបតីកូរ៉េខាងត្បូង​បានលើកឡើងថា រដ្ឋាភិបាល​មានគម្រោង​បង្កើតទីតាំង​ ធ្វើតេស្ត កូវីដ​១៩​នៅ​១៥០ កន្លែងផ្សេងគ្នា​ដែលមានពលរដ្ឋរស់នៅច្រើន​​ ក្នុងនោះមាន ស្ថានីយ៍រថភ្លើង​ទីក្រុងសេអ៊ូលជាដើម។
គិតមកដល់​ យប់ថ្ងៃទី​​១២ខែធ្នូ កូរ៉េខាងត្បូង មានចំនួនករណីឆ្លងកូវីដ​១៩​ ជាង៤១ពាន់នាក់​ និងស្លាប់ ៥៧៨នាក់ ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print