បាតុកម្មនៅទីក្រុងប៉ារីសក្លាយជាអំពើហិង្សា មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

នៅរដ្ឋធានីបារាំង​ ​ស្ថិតនៅក្នុងភាពចលាចល នាថ្ងៃចុងសប្តាហ៍​ ដោយសារតែបាតុកម្មក្លាយជាហិង្សា ហើយកម្លាំងសន្តិសុខបានចាប់ខ្លួនបាតុករជាច្រើនរូប​។
នេះជាការធ្វើបាតុកម្ម​ សប្តាហ៍ទី៥ ហើយ ដោយជារៀងរាល់ចុងសប្តាហ៍គឺមានបាតុកម្មផ្ទុះឡើងនៅទីក្រុងប៉ារីស​។​ តាមសារព័ត៌មាន​​ RT ​ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីលានChâtelet​ និងទីលាន​Republique ។ ក្រុមបាតុករបានលើកស្លាកបដាប្រឆាំង​ អ៊ីស្លាម និងការកែទម្រង់ច្បាប់សន្តិសុខ​ របស់រដ្ឋាភិបាល។
កម្លាំងសន្តិសុខ​បារាំង​បានដាក់ពង្រាយជាច្រើន ដើម្បីទប់ស្កាត់ក្រុមបាតុករ ដែលបង្កហិង្សា ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង​លោកGerald Darmaninបញ្ជាក់ថា មានមនុស្ស​២៤នាក់ត្រូវបានចាប់ខ្លួន។ កម្លាំងប៉ូលិសបារាំង ក៏បានដកហូត អាវុធ ដំបង ដែក ដែលក្រុមបាតុករយកតាមខ្លួនដើម្បីធ្វើបាតុកម្មហិង្សា។
ទីក្រុងបារីស មិនមែនជាទីតាំង តែមួយគត់ដែល​មានបាតុកម្ម នៅថ្ងៃទី​១៣ខែធ្នូ នៅទីក្រុងផ្សេងៗទៀតជាច្រើនដូចជា Lille, Lyon, Bordeaux, Marseille, Toulouse និង Strasbourg ក៏មានបាតុកម្មក្លាយជាហិង្សាផងដែរ។ បាតុកម្មកើតឡើងក្រោយរដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុង អនុម័តរិតបន្តឹងច្បាប់សន្តិសុខ​ជាតិ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print