ខ្សែការពារ Motjeka Madisha របស់អាហ្រ្វិកខាងត្បូងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានអាយុ២៥ឆ្នាំ

ចែករំលែក៖

សហព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខ្សែការពារម្នាក់ឈ្មោះ MotjekaMadisha ស្លាប់ជាមួយអ្នកបើកបរម្នាក់ទៀតនៅជាមួយគ្នា ដែលធ្វើឲ្យសហព័ន្ធមួយនេះធ្វើពិធីកាន់ទុក្ខផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។

កីឡាករបាល់ទាត់ដែលមានអាយុទើបតែ២៥ឆ្នាំរូបនេះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរថយន្តនោះមាន Motjeka Madisha និងមនុស្សម្នាក់ដែលធ្វើដំណើរជាមួយគាត់បានស្លាប់ទាំងនាក់ 

លោក Danny Jordan ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកខាងត្បូងបានសរសេរនៅលើធ្វីទ័រថា ខ្ញុំនៅតែព្យាយាមស្វែងរកការពិតអំពីអ្វីដែលបានកើតឡើង ប៉ុន្តែនេះគឺជាដំណឹងដ៏គួរឱ្យរន្ធត់សម្រាប់បាល់ទាត់អាហ្វ្រិកខាងត្បូង

មរណភាពរបស់ Motjeka Madisha គឺជាករណីទី២នៅក្នុងខែចុងក្រោយនៅក្នុងពិភពបាល់ទាត់អាហ្វ្រិកខាងត្បូងបន្ទាប់ពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់របស់អតីតកីឡាករក្លិប Genk គឺកីឡាករ AneleNgcongca កាលពីថ្ងៃទី២៣ ខែវិច្ឆិកា 

...

សូមបញ្ជាក់ថា កីឡាករ Motjeka Madisha លេងឲ្យក្រុម Sundownsក្នុងលីគកំពូលអាហ្រ្វិកខាងត្បូងដោយ បង្ហាញខ្លួនបាន៨០ដង និងរកបាន៣គ្រាប់។ សម្រាប់ជម្រើសជាតិវិញ កីឡាកររូបនេះបង្ហាញខ្លួនបាន១៣ដង និងរកបាន១គ្រាប់ឲ្យក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងក្នុងនាមជាកីឡាករខ្សែការពារ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print