ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយបន្តដោយសារព័ត៌មានចិន បានបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មប្រឆាំងនឹងបុគ្គលពុករលួយ និងបណ្តាញរបស់ពួកគេ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាហ្វ្រិក និងអាស៊ី ដែលរួមមានក្នុងនោះឈ្មោះ Wan Kuok-koi ហៅ Broken Tooth ដែលជាពាណិជ្ជករផ្នែក ល្បែង និងជាមេដឹកនាំម្នាក់ នៃសមាគម World Hongmen History and Culture Association នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតអាមេរិកនៅកម្ពុជា ។
តាមការចុះផ្សាយរបស់កាសែតចិន បានហៅលោក Broken Tooth ថាជា «បងធំម៉ាកាវ» និងបង្ហាញព័ត៌មានជ្រៅលម្អិតជាងនេះ។
កាសែតចិន បន្តថា៖ គាត់ជាម្ចាស់កម្មសិទ្ធិនៃ «មុខរបរផ្នែកល្បែង» នៅកម្ពុជា ហុងកុង និង Palau។ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា បានគិតត្រឹមត្រូវ ក្នុងការបិទល្បែងស៊ីសងតាមអ៉ីនធើណេត កាលពីខែសីហា ឆ្នាំ២០១៩្នកងមក លោក Broken Tooth បានស្វែងរកគោលដៅថ្មីផ្សេងទៀត ដូចជា៖ នៅប្រទេសភូមាជាដើម៕ដោយ៖សហការី