កូវីដ១៩ បានផ្ដាច់ជីវិតនាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី ក្នុង​មន្ទីរពេទ្យ​មួយនៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ភាគខាងត្បូង នៅ​ថ្ងៃទី​១៣ ខែធ្នូម្សិលមិញនេះថានាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី លោក Ambrose Dlamini បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បន្ទាប់ពី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ ឧបនាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី លោក Themba Masuku បានបញ្ជាក់ថា៖«​ព្រះមហាក្សត្រ បានចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ខ្ញុំ​ប្រាប់​ប្រជាជាតិ អំពី​រឿង​ទុក្ខសោក និង​មរណភាព​របស់លោក Ambrose Mandvulo Dlamini»​។

​ដោយឡែកបើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយថា លោកនាយក​រដ្ឋមន្ត្រី បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​ក្នុងប្រទេស​អា​ហ្វ្រ៊ិ​ក​ខាងត្បូង ក្នុង​វ័យ ៥២​ឆ្នាំ បន្ទាប់ពី​ឆ្លង​កូ​វីដ​-១៩​។ រដ្ឋាភិបាល​មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​បន្ថែម​ទៀតឡើយ​។

​សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី ​កាលពីពាក់កណ្តាល​ខែវិច្ឆិកា​កន្ល​ង​ទៅ ត្រូវបាន​រាយការណ៍​ថា បាន​ឆ្លង​កូ​វីដ​-១៩ និង​មិនមាន​រោគសញ្ញា​អ្វី​ឡើយ​។ ហើយលោក Dlamini បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នៅក្នុង​តំបន់​អា​ហ្វ្រ៊ិ​ក​ខាងត្បូង​នេះ នៅក្នុង​ឆ្នាំ ២០១៨​។

​ចំណែកអង្គការ​សង្គម​ស៊ីវិល Swaziland Solidarity Network (SSN) ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បាន​ចោទ​រដ្ឋាភិបាល​អ៊ី​ស្វា​ទី​នី ថា៖ បានផ្តល់​ឲ្យ​នាយករដ្ឋមន្ត្រី​នូវ​ការព្យាបាល​ជំងឺ​ដ៏​ល្អ​មួយ នៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បន្ទាប់ពី​ឆ្លង​កូ​វីដ​-១៩ ខណៈ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​យ៉ាប់យ៉ឺន​។  គិត​ត្រឹម​ថ្ងៃទី​១៣ ខែធ្នូ អ៊ី​ស្វា​ទី​នី មាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើសពី ៦៧០០​ករណី និង​មាន​អ្នកស្លាប់​ចំនួន១២៧​នាក់​។

​គួរបញ្ជាក់ថា បើយោងតាម​ការវាយតម្លៃ​រប​ស់ធ​នាគា​ពិភពលោក នៅក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ​២០១៧ រាជាណាចក្រ​នេះ មាន​ប្រជាជន​ច្រើនជាង៣៩​ភាគរយ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print