នាវាដឹកប្រេង​មួយគ្រឿង​រងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ក្រុមហ៊ុនដឹកជញ្ជូនតាមដែនសមុទ្រ Hafnia បានប្រកាសឲ្យដឹងថា​«មានករណីផ្ទុះនៅលើនាវាដឹកប្រេង​កាលពីវេលាម៉ោង​១​យប់ឈានចូលថ្ងៃទី​​១៤ខែធ្នូ ​​ស្ថិតនៅតំបន់សមុទ្រអាំរ៉ាប៊ីសាអ៊ូឌិត ។ ក្នុងពេលផ្ទុះនោះនៅលើនាវាមិនមានប្រេងឡើយ គឺបានបញ្ជូនប្រេងឡើងទៅកាន់កំពង់ផែJeddahអស់ហើយ។ ការផ្ទុះនោះមិនមានអ្នកស្លាប់ឬរបួសនោះឡើយ។
នៅយប់ថ្ងៃទី​១៣ ឈានចូលថ្ងៃទី​១៤ខែធ្នូ នៅពេលយកទំនិញចេញពីនាវានៅកំពង់ផែ Jeddah នាវាដឹកប្រេងBW Rhine ក៏មានករណិផ្ទុះកើតឡើងដែរ បណ្តាលឲ្យឆាបឆេះ ប៉ុន្តែក្រុមនាវឹកបានពន្លត់ទាន់ពេលវេលា ​ដោយមានការចូលរួមពីក្រុមពន្លត់អគ្គិភ័យ​។
មិនមានប្រេង​លិចហៀរចូលសមុទ្រនោះឡើយ ​​ហើយក្រុមហ៊ុន​​នឹងផ្តល់ព័ត៌មានច្បាស់លាស់​ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ។ មកទល់ពេលនេះក៏មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យផ្ទុះឆេះនៅឡើយទេ​​ តើជាការចៃដន្យ ឬការវាយប្រហារ ។
កន្លងមក នាវាដឹកប្រេងនៅតំបន់សមុទ្រ អារ៉ាប់​គឺជាគោលដៅនៃការវាយប្រហារ ហើយកន្លងមកក៏មាននាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារផងដែរ។ មិនតែប៉ុណ្ណោះទីតាំងចម្រាញ់ប្រេង របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌិត ក៏រងការវាយប្រហារភេរវកម្ម​ផងដែរ៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print