សិង្ហបុរី​អនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនPfizer-BioNTech

ចែករំលែក៖

នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លីសៀងឡុង ​​បានប្រកាសថា ពលរដ្ឋ​​៥,៧លាននាក់​នឹងទទួលបានវ៉ាក់សាំង​គ្រប់គ្នា ដោយអត់គិតថ្លៃ​ ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​១៤ខែធ្នូ បានផ្សាយថា នាយករដ្ឋមន្ត្រី លីសៀងឡុង​ ​បានអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ​ផលិតដោយក្រុមហ៊ុន​Pfizer-BioNTech​។ តាមគម្រោង នៅចុងខែធ្នូនេះ​ នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ​។
ការចាក់វ៉ាក់សាំង គឺមិនបង្ខិតបង្ខំឡើយ​ ជាការស្ម័គ្រចិត្តរបស់ពលរដ្ឋ​ ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រី ​លី សៀងឡុង និងមន្ត្រីក្នុងរដ្ឋាភិបាលជាអ្នកចាក់វ៉ាក់សាំងមុនគេ​រួមជាមួយ​បុគ្គលិកសុខាភិបាល​នៅជួរមុខ​ប្រឆាំងកូវីដ​-១៩ ។
មានប្រសាសន៍​តាមកញ្ចក់ទូរទស្សន៍​ លោក លី​បានបញ្ជាក់ថា«ខ្ញុំនិងមន្ត្រីរដ្ឋាភិបាល​ រួមទាំងមនុស្សចាស់​ បុគ្គលិកពេទ្យ ជាអ្នកចាក់វ៉ាក់សាំងមុនគេ​។ យើងជឿជាក់ទៅលើវ៉ាក់សាំង Pfizer-BioNTech ពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាព។
ប្រទេសសិង្ហបុរី​បាន​ចុះកិច្ចព្រមព្រៀងទិញវ៉ាក់សំាងកូវីដ​-១៩ ពីក្រុមហ៊ុនPfizer-BioNTech ក្នុងទឹកប្រាក់ដល់ទៅជាង១ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានវ៉ាក់សាំងលឿនបំផុត៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print