ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិបានព្យាករថា ទីផ្សារអចលនទ្រព្យនៅទីក្រុង Yangon នឹងមានកំណើននៅឆ្នាំ២០១៦

ចែករំលែក៖

Yangon-real-estate

ក្រុមហ៊ុនអចលនទ្រព្យ Colliers International Group បានទស្សន៍ទាយថាទីផ្សារអចលនទ្រព្យរបស់ទីក្រុង Yangon នឹងងើបឡើងនៅចុងឆ្នាំ២០១៦ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលរបស់គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី១ ខែមេសាខាងមុខនេះ ។

លោក Tony Picon ប្រធានការិយាល័យផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Colliers បានមានប្រសាសន៍ថា បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មីយើងទំនងជាមើលឃើញនូវការចាប់អារម្មណ៍ពីពាណិជ្ជករដែលមានស្រាប់ក្នុងប្រទេស និងពាណិជ្ជករថ្មីដែលនឹងចូលមកក្នុងទីផ្សារនេះដោយសារតែមានភាពជឿជាក់ត្រឡប់មកវិញហើយនិងវិស័យពាណិជ្ជកម្មថ្មីជាច្រើនទៀតសម្រាប់ពាណិជ្ជករជាតិនិងអន្តរជាតិ ក្នុងឆ្នាំ២០១៦នេះ។

សកម្មភាពជួលផ្ទះ និងការិយា ល័យនៅក្នុងទីក្រុង Yangon មានភាព ស្ងប់ស្ងាត់នៅក្នុងពាក់កណ្តាលទី២ នៃ ឆ្នាំ២០១៥ ដោយសារតែភាពមិនច្បាស់លាស់ដែលកើតឡើងដោយសារតែការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងមកនេះ។

បើទោះបីជាមានភាពស្រពេចស្រពឹលថា យោធានឹងផ្តល់អំណាចឱ្យគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យក៏ដោយ ក៏អតីតគណបក្សប្រឆាំងនេះទំនងជានឹងដឹកនាំ រដ្ឋាភិបាលថ្មីនេះចាប់តាំងពីថ្ងៃទី១ខែធ្នូតទៅ ដែរបន្ទាប់ពីប្រធានាធិបតីត្រូវបានជ្រើសរើសក្នុងខែមីនា ។

មនុស្សម្នាជាច្រើនបានចោទជាសំណួរថា តើគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបត្យេមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីគ្រប់គ្រងប្រទេស និងសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពដែរឬទេ? ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយលោក Tony Picon បានសម្តែងនូវគំនិតសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីនេះនឹងមិនបង្អាក់កំណើនសេដ្ឋកិច្ចប្រទេសនោះទេ។

លោកបានបញ្ជាក់ ថា ខ្ញុំមិនរំពឹងឱ្យមានរដ្ឋាភិបាលខ្លាំងបំផុតនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឃើញរដ្ឋាភិ បាលមួយដែលប្រកាន់ហេតុផលច្បាស់លាស់តែប៉ុណ្ណោះ។

ទីក្រុង Yangon ធ្លាប់ជួបនឹង បញ្ហានៅក្នុងវិស័យសំណងថ្មីកាលពីឆ្នាំ ២០១១ដល់ឆ្នាំ២០១៤ដែលត្រូវបានគេបង្ហាញថា មានការធ្លាក់ចុះនៃតម្រូវការដោយសារតែតម្លៃការិយាល័យ និងខុនដូ មានតម្លៃថ្លៃ ភាពមិនច្បាស់លាស់អំពី ម្ចាស់អចលនទ្រព្យ ហើយនិងការព្រួយបារម្ភអំពីលទ្ធផលនៃការបោះឆ្នោត។

...

ទោះបីជាយ៉ាងក៏ដោយថ្មីៗនេះ រដ្ឋាភិបាល Yangon បានជំរុញនូវការកែប្រែចំពោះតម្លៃជួលខុនដូ និងអាផាតមិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print