អភិបាលរាជធានីភ្នំពេញអាណត្តិទី២នេះ
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងមុននេះប៉ុន្មាននាទី ព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៦ថាៈ សមិទ្ធិផលថ្មីមួយទៀតរបស់សាលារាជធានីភ្នំពេញសម្រាប់គណអភិបាលរាជធានីភ្នំពេញអាណត្តិទី២នេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ។
ប្លង់ម៉ាកែតលើកដំបូងរបស់រាជធានីភ្នំពេញរបស់បានសាងសង់ឡើងដោយមន្រ្តីរាជការនៃទីចាត់ការៀបចំក្រុង របស់សាលារាជធានីភ្នំពេញ រួមជាមួយនឹងក្រុមនិស្សិតខ្មែរស្ម័គ្រចិត្ត ដោយចំណាយរយៈពេលជាង ៥ខែ ។
ក្រោយបញ្ជាប់ជាស្ថាពរប្លង់ម៉ាកែតរបស់រាជធានីភ្នំពេញនឹងដាក់ជូនសាធារណជនចូលទស្សនាបាន ៕
...
ដោយ៖ សុខ ខេមរា