សម្តេចតេជោៈ រយៈពេល៥ថ្ងៃដែលចេញទៅប្រជុំកំពូលពិសេសមេដឹកនាំអាស៊ាន អាមេរិកដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរអាស៊ាន អាមេរិកនិងដល់រដ្ឋសមាជិក អាស៊ាននិមួយៗ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ មានប្រសាសន៍នេះប៉ុន្មាននាទីថាៈ រយះពេល៥ថ្ងៃដែលចេញទៅប្រជុំកំពូលពិសេសមេដឹកនាំអាស៊ាន អាមេរិកដែលផ្តល់ផលប្រយោជន៏យ៉ាងច្រើនដល់ភាគីទាំងពីរអាស៊ាន អាមេរិកនិងដល់រដ្ឋសមាជិកអាស៊ាននីមួយៗ។

នៅជាប់សណ្ឋាគារខ្ញុំស្នាក់នៅនិងទីក្រុងដែលប្រជុំ មានតារាងវាយកូនគោលយ៉ាងច្រើនហើយមានភ្លើងសំរាប់វាយយប់ទៀតផង។

ប្រធានាធិបតីអាមេរិក អូបាម៉ាបាននិយាយក្នុងអង្គប្រជំុថាសូមអញ្ជើញថ្នាក់ដឹកនាំអាស៊ានលេងកូនគោល។ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកដែលធ្លាប់ស្គាល់និងធ្វើការជាមួយខ្ញុំប្រមាណជិត៣០ឆ្នាំមកហើយនោះបានខិតខំជំរុញខ្ញុំឱ្យវាយកូនគោលដោយគាត់ជួយរៀបចំឱយ។ តែគួរឱយស្តាយខ្ញុំងងុយដេកពេកព្រោះពេលនោះខ្ញុំទម្លាប់តាមម៉ាងកម្ពុជា។ពេលនេះមកដល់កម្ពុជាវិញតែបែរជានៅទម្លាប់តាមមោ៉ងអាមេរិក។មានតែវាយកូនគោលទេនៅព្រឹកនេះទើបមិនងងុយដេក។

ឯកសារដែលខ្ញុំនៅជំពាក់មិនទាន់បានពិនិត្យសំរេចនិងចុះហត្ថលេខាត្រូវបានបញ្ចប់រួចរាល់ពីម្សិលមុិញទៅហើយ។ថ្ងៃនេះជាថ្ងៃកីឡាដើម្បីសុខភាពនិងការកំសាន្តសប្បាយ៕

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print