សារធាតុ Polyphenol ក្នុងផ្លែ ទំពាំងបាយជូរអាចជួយការពារអ្នកពីជំងឺបេះដូង បានតាមរយៈ ការទប់ស្កាត់ដំណើរការរបស់ជំងឺ ក្រឹនរឹងសរសៃឈាម។
ជំងឺក្រិនរឹងសរសៃឈាម គឺជាជំងឺ មួយប្រភេទរបស់ជំងឺបេះដូងដែលបណ្ដាលមក ពីការប្រមូលផ្ដុំគ្នានៃជាតិកូឡេសេ្ដរ៉ុលអាក្រក់ LDL នៅលើជញ្ជាំងសរសៃឈាមអាក់ទែ ជា ពិសេសសរសៃឈាមនៅបេះដូង និងខួរក្បាលតែម្ដង ។
ជំងឺក្រិនរឹងសរសៃឈាមអាចធើ្វឱ្យ មានជំងឺគាំងបេះដូង ឬ ដាច់សរសៃឈាមខួរ ក្បាលបាន ។ទោះបីជាអត្ថប្រយោជន៍របស់ទំពាំង បាយជូរនេះច្រើនតែធ្វើឡើងដោយសារធាតុ Anthocyanins និង Resveratrol ដែល មានក្នុងសំបកផ្លែទំពាំងបាយជូរក៏ដោយ ក៏សារ ធាតុ Phenolic Acid ដែលមានក្នុងទំពាំង បាយជូរដើរតួនាទីដ៏សំខាន់មួយដែរ ។
...
ដូចេ្នះ ហើយអ្នកមិនចាំបាច់ញុាំទំពាំងបាយជូពណ៌ខ្មៅ ដើម្បីទទួលបានប្រយោជន៍ដល់បេះដូងដែរ ព្រោះទំពាំងបាយជូរពណ៌សធម្មតាក៏មានសារ ធាតុ Phenolic Acid ដែរ៕