ទឹកដូងត្រូវបានគេចាត់ទុកថា ជាសារ ធាតុចិពា្ចឹមរាវនៅក្នុងផ្លែដូង ដែលសម្បូរទៅ ដោយជាតិវីតាមីន និង សារធាតុរ៉ែជាច្រើន ប្រភេទ ។
តាមការសិក្សាបានបង្ហាញឱ្យដឹងថា សារធាតុប្រឆាំងវីរុស បាក់តេរី ការរលាក និងសកម្មភាព ប្រឆាំងអុកស៊ីតកម្មក្នុងទឹកដូង អាចជួយស្ដារលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរមួយចំនួន បាន ។
ដើម្បីជ្រាបច្បាស់ថា ទឹកដូងមាន គុណប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទ ខាងក្រោមទាំងអស់គ្នា ៖
១-បង្កើនថាមពល ទឹកដូងជាភេសជ្ជៈ ប៉ូវកម្លាំងដ៏ល្អបំផុតសម្រាប់សុខភាព ។ បើធៀប ទៅនឹងភេសជ្ជៈកីទ្បា ទឹកដូងមានផ្ទុកនូវជាតិ កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ក្លរួ និងមាន ជាតិស្ករតិចដែលអាចជួយបង្កើនថាមពល និង ផលិតភាពក្នុងការធ្វើការងារ ។
២-សុខភាពសរសៃឈាមបេះដូង តាម ការសិក្សាស្រាវជ្រាវបានឱ្យដឹងថា បញ្ហាជំងឺ សម្ពាធឈាមទ្បើងខ្ពស់គឺកើតទ្បើងដោយសារ កម្រិតជាតិប៉ូតាស្យូមក្នុងរាងកាយថយចុះ ហេតុ ដូចនេះការផឹកទឹកដូងអាចជួយបង្កើនជាតិប៉ូតា ស្យូម និងអាស៊ីត Lauric ក្នុងសម្ពាធឈាម ដែលជួយឱ្យអ្នកជៀសផុតពីជំងឺសម្ពាធឈាម ទ្បើងខ្ពស់ និងធ្វើឱ្យសរសៃឈាមបេះដូងមាន សុខភាពល្អ ។
៣-បំពេញជាតិទឹកបន្ថែម ប្រសិនបើ រាងកាយរបស់អ្នកបាត់បង់ជាតិទឹកដែលកើត ទ្បើងដោយសារបញ្ហាមួយចំនួនដូចជា រាកមួល អាសន្នរោគ ឬហើមពោះនោះ ការផឹកទឹកដូង អាចជួយបង្គ្រប់ជាតិទឹកដែលបាត់បង់នៅក្នុង ខ្លួនបានយ៉ាងរហ័ស ។
៤-កែខៃបញ្ហាក្រពះ ទឹកដូងមានផ្ទុក នូវជាតិអាស៊ីត Lauric ដែលអាចជួយប្រឆាំង នឹងវីរុស បាក់តេរី ប៉ារ៉ាស៊ីត និងការឆ្លងមេរោគ រលាកនៅក្នុងក្រពះនិងពោះវៀនជាពិសេសថែម ទាំងជំនួយដល់ការរំលាយអាហារបានទៀតផង ។
៥-សម្រកទម្ងន់ ទឹកដូងសម្បូរដោយ ជាតិអេឡិចត្រូលីត និងIsotonic ធម្មជាតិ ដែលអាចជួយបង្កើនការរំលាយអាហារ និង សម្រកទម្ងន់បានថែមទៀត ៕