ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងថ្មស្លាប់ភ្លាមៗនៅនិងកន្លែង ខណះពេលដែលមានបុរសម្នាក់ជាជនជាតិចិនស្រវឹងស្រាជោកជាំ បានបើករថយន្តបុករឺម៉កសណ្ដោងរបស់ជនរងគ្រោះពីក្រោយពេញទំហឹង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លី ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២0១៦ នៅចំណុចផ្លូវ២៤៥ កែងនិងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសួស នាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរដឹកគ្រឿងសមុទ្រ ស្នាក់នៅម្ដុំតាខ្មៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគឺបុរសជាជនរងគ្រោះខាងលើបានបើករ៉ម៉ក់សណ្ដោង ពីតាខ្មៅ ដើម្បីទៅយកអីវ៉ាន់នៅផ្សារដើមគរ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ ដែលស្រវឹងស្រាជោកជាំ បានបើករថយន្តបង្កម៉ាកឡិចស៊ីស STRYGWRY ពណ៌ស្លេ ពាក់ស្លាកលេខភ្នំពេញ2I.9998 បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយបានមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរ៉ម៉ក់សណ្ដោងអូសទៅបុកនិងបង្គោលស្លាកចរាចរណ៍បាក់អស់មួយដើម ចំណែកឯជនរងគ្រោះនោះ បានបោកក្បាលទៅនិងថ្មស្លាប់ភ្លាមៗនៅនិងកន្លែងហេតុតែម្ដង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្កនោះបានបន្ថែមល្បឿនបើកគេចខ្លួន រហូតទៅដល់ផ្លូវព្រះមុន្នីវង្ស នៅខាងត្បួងស្ទុបបូកគោប្រហែល១០០ម៉ែត្រ ខណះដែលរថយន្តបង្កនោះបានបែកកង់មុខផ្នែកខាងស្ដាំ ទើបមិនអាចបន្តទៅមុខបាន ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងឃាត់ខ្លួនជនបង្កបានផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តបង្ករួមទាំងម្ចាស់និងរ៉ម៉ក់សណ្ដោង ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបាន សាចញាត្តិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីម ភារ៉ា ដង្កោ