(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ អូស្ដ្រាលី​អំពាវនាវ​ឱ្យ​ចិន​បញ្ចប់​សកម្មភាព​យោធា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង

ចែករំលែក៖

​នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​បញ្ជាក់​ថា​ ការ​ដែល​ចិន​បញ្ចប់​សកម្មភាព​ផ្លាស់​ប្ដូរ​ទម្រង់​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​គឺជា​ការ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ភាព​ តានតឹង​ ។​

​អូស្ដ្រាលី​ និង​ញូ​វ​ហ្សេ​ឡែ​ន​ នៅ​ថ្ងៃ​ទី​ ១៩​ ខែកុម្ភៈ​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ដូច​គ្នា​ពី​ភាព​តានតឹង​ដែល​កំពុង​តែ​កើតឡើង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នា​ពេល​នេះ​។​ ទន្ទឹម​នឹង​នោះ​មេដឹកនាំ​ប្រទេស​ ទាំង​ពីរ​ក៏​បាន​អំពាវ​នា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ នៅ​ក្នុង​វិវាទ​នោះ​ស្វែងរក​ដំណោះស្រាយ​ ដោយ​សន្ដិវិធី​ ។​

ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ អូស្ដ្រាលី​ Malcolm​ Turnbull​ ក្រោយ​ ពេល​ដែល​មាន​ជំនួប​ពិភាក្សា​ជាមួយ​ សម​ភាគី​ញូ​វ​ហ្សេ​ឡែ​ន​លោក​ John​ key​ នៅ​ទីក្រុង​ស៊ី​ដ​នី​។​ ការ​អំពាវនាវ​ខាង​ លើ​កើតឡើង​ក្រោយ​ពេល​ដែល​ចិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​នៅ​ លើ​កោះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ វៀតណាម​ ។​

សារព័ត៌មាន​ AAP​ បាន​ដកស្រង់​ សម្ដី​នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ Turnbull​ បញ្ជាក់​ថា​ “​យើង​បាន​អំពាវនាវ​ដល់​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិវាទ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​មិន​ត្រូវ​លុប​ដី​ ធ្វើ​កោះ​សិប្បនិមិត្ដ​ណាមួយ​ឡើយ​ និង​ មិន​ត្រូវ​ប្រើប្រាស់​កម្លាំងយោធា​ប្រែក្លាយ​ ទីនោះ​ទៅ​ជា​ទីលានប្រយុទ្ធ​នោះ​ទេ​”​ ។​

ចំណែក​នាយក​រដ្ឋមន្ដ្រី​ញូ​វ​ហ្សេ​ឡែ​ន​វិញ​បញ្ជាក់​ថា​ ភាព​តានតឹង​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ប៉ះពាល​យ៉ាង​ខ្លាំង​ ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ និង​លើ​ ពិភពលោក​ ក្នុង​ការ​ចរាចរ​ដឹក​ទំនិញ​ នៅ​លើ​ដែនសមុទ្រ​នោះ​ ។​

កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សហរដ្ឋអាមេរិក​ព្រមទាំង​សហគមន៍​អឺរ៉ុប​ ផង​ដែរ​បាន​ព្រមាន​ប្រទេស​ចិន​ថា​ចាំបាច់​ ត្រូវ​តែ​គោរព​សវនាការ​របស់​តុលាការ​ អន្ដរជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​ នេះ​ពាក់ព័ន្ធ​សំណុំរឿង​ជម្លោះដែនសមុទ្រ​ ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​ប្រទេស​ចិន​បាន​ទាមទារ​ស្ទើរតែ​ទាំងមូល​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថា​ ស្ថិត​ នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​គ្រប់​ គ្រង​ ហើយ​បាន​ប្រកាស​ជំទាស់​មិន​គោ​ រ​ព​តាម​ឬ​ចូលរួម​សវនាការ​តុលាការ​ យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ពាក់ព័ន្ធ​ ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​នោះ​ឡើយ​ បើ​ទោះបី​ទីក្រុង​ប៉េ​កាំ​ង​ធ្លាប់​ផ្ដល់​សច្ចា​ ប័ន​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ ស្ដី​អំពី​ច្បាប់​សមុទ្រ​ជា​មូលដ្ឋាន​យ៉ាងណា​ក៏​ដោយ​ ។​

លោកស្រី​ Amy​ Searight​ ជំនួយ​ ការ​អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អា​ មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ភាគ​ ខាងត្បូង​ និង​ភាគ​អាគ្នេយ៍​បាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ព្រម​ ទាំង​សម្ពន្ធមិត្ដ​របស់​ខ្លួន​រួម​ជាមួយ​អូ​ស្ដ្រា​ លី​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​ត្រៀមខ្លួន​ រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ជាក់ច្បាស់​ថា​ ការ​សម្រេច​យ៉ាងណា​របស់​តុលាការ​ នោះ​ ប្រទេស​ចិន​ត្រូវ​តែ​គោរព​តាម​ បើ​ទោះបី​ថា​ ចិន​បាន​ចាញ់ក្ដី​ក៏​ដោយ​ ។​

​លោកស្រី​ Amy​ Searight​ បាន​ថ្លែង​ នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ សិក្សា​ស្រាវជ្រាវ​អន្ដរជាតិ​ និង​យុទ្ធសាស្ដ្រ​ ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ “​យើង​ ត្រូវ​តែ​មានការ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ ឱ្យ​មាន​សំឡេង​ខ្លាំង​ មាន​ភាព​សុខដុម​ជា​ មួយ​គ្នា​ ឈរ​នៅ​ពីក្រោយ​ប្រទេស​ហ្វី​លី​ ពី​ន​ និង​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ទៀត​ ដើម្បី​បញ្ជាក់​ថា​ នេះ​ជា​ច្បាប់​អន្ដរជាតិ​វា​ ជា​ច្បាប់​ដែល​មាន​សារសំខាន់​ វា​ត្រូវ​ បាន​គោរព​ពី​បណ្ដា​ភាគី​ទាំងអស់​”​ ។​

​លោកស្រី​ Searight​ បាន​ថ្លែង​ថា​ នេះ​ ជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​ប្រទេស​ចិន​។​ ប្រសិនបើ​ចិន​មិន​គោរព​លទ្ធផល​កាត់ក្ដី​ជា​អវិជ្ជមាន​នោះ​យើង​ទាំងអស់​គ្នា​អាច​នឹង​ជំរុញ​ឱ្យ​ចិន​គោរព​ ។​

​តុលាការ​ទីក្រុង​ឡា​អេ​គ្មាន​អំណាច​ នៅ​ក្នុង​ការ​អនុវត្ដ​សេចក្ដីសម្រេច​របស់​ខ្លួន​នោះ​ឡើយ​ ហើយ​ការ​កាត់ក្ដី​របស់​ តុលាការ​នេះ​អាច​ត្រូវ​បាន​ព្រងើយកន្ដើយ​ ជា​មុន​។​ ទីក្រុង​ម៉ានីល​បាន​អះអាង​ថា​ តុលាការ​នេះ​អាច​ចេញ​សេចក្ដីសម្រេច​មួយ​នៅ​មុន​ខែឧសភា​ ឆ្នាំ​២០១៦​ ។​

ប្រទេស​ចិន​បាន​និង​កំពុង​មាន​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​សមា​ គម​អាស៊ាន​ ក្នុង​នោះ​មាន​ប្រទេស​ហ្វី​លី​ ពី​ន​ជាដើម​ ។​

លោក​ Klaus​ Botzet​ ប្រធាន​កិច្ច​ ការ​នយោបាយ​របស់​ប្រតិភូ​សហគមន៍​ អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​បាន​បញ្ជាក់​ថា​ វា​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ជំទាស់​ បដិសេធ​ចំពោះ​មតិ​អន្ដរជាតិ​ ។​

​សារព័ត៌មាន​ Fox​ News​ បាន​ជូន​ ដំណឹង​ដំបូង​គេ​អំពី​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ នៅ​លើ​កោះ​ Yongxing​ ឬ​កោះ​ព្រៃ​នៃ​ ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ ក្នុង​សមុទ្រ​ចិន​ ខាងត្បូង​។​ បន្ទាប់​មក​ទើប​មន្ទីរ​ប៉ង់​តា​ ហ្គោ​ន​និង​ក្រសួងការពារជាតិ​តៃវ៉ាន់​ បញ្ជាក់​តាម​ក្រោយ​។​ បើ​តាម​ប្រភព​ពី​ អា​មេ​រិ​ក​បញ្ជាក់​ថា​ មី​ស៊ី​ល​ពីរ​គ្រឿង​ មាន​កាណុង​បាញ់​៨​ប្រភេទ​ HQ-9​ ជា​ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​បាញ់​ពី​ដី​ បាន​ចម្ងាយ​២០០​គីឡូម៉ែត្រ​ ត្រូវ​បាន​ យក​ទៅ​ដាក់​ពង្រាយ​លើ​កោះ​យ៉ុ​ង​ស៊ី​ង​ ក្នុង​តំបន់​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ នៃ​សមុទ្រ​ ចិន​ខាងត្បូង​នៅ​ពេល​មួយ​សបា្ដហ៍​កន្លង​ ទៅ​នេះ​។​ ប៉ុន្ដែ​ក្រុង​ប៉េ​កាំ​ង​ច្រានចោល​ ដាច់ខាត​ព័ត៌មាន​នេះ​និង​បាន​បន្ទោស​ សារព័ត៌មាន​ប​ស្ចឹ​ម​ប្រទេស​ថា​ ចេះ​តែ​ បង្កើត​រឿង​។​ តៃវ៉ាន់​បាន​ខឹងសម្បា​ខ្លាំង​ ណាស់​ ប៉ុន្ដែ​បើ​តាម​អ្នកវិភាគ​ និង​អ្នក​ ឯកទេស​បាន​និយាយ​ថា​ នេះ​មិនមែន​ ជា​លើក​ទី​មួយ​ទេ​ដែល​ចិន​បាន​ចាត់​ វិធានការ​ដាក់​ពង្រាយ​មី​ស៊ី​ល​នៅ​ប្រជុំ​ កោះ​ប៉ា​រ៉ា​សែ​ល​ ដែល​ចិន​គ្រប់គ្រង​តាំង​ ពី​ឆ្នាំ​១៩៧៤​មក​។​ ត្រឹម​មី​ស៊ី​លបាញ់​ ពី​ដី​ទំនងជា​គ្មាន​ការ​គំរាមកំហែង​អ្វី​ខ្លាំង​ ទេ​។​ ក្នុង​ពេល​ដែល​សមាជិក​អាស៊ាន​ មាន​ជាប់​ជម្លោះ​ដែនដី​ជាមួយ​ចិន​ស្វែងរក​ការ​គាំទ្រ​ពី​អា​មេ​រិ​ក​ នៅ​អា​មេ​រិ​ក​ ចិន​ក៏​ទំនងជា​ត្រូវការ​បញ្ចេញ​ចម្លើយ​ តប​វិញ​តាម​រយៈ​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ ដើម្បី​បញ្ជាក់​ពី​សេរីភាព​និង​ភាព​ជា​អ្នក​ គ្រប់គ្រង​តែ​ម្នាក់ឯង​លើ​តំបន់​សមុទ្រ​ ចិន​ខាងត្បូង​ ។​

នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក​ សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​គ្នា​ពង្រឹងពង្រីក​ភាព​ជា​ដៃគូ​គ្នា​រវាង​អាស៊ាន​នឹង​ អា​មេ​រិ​ក​មែន​ ក៏​ប៉ុន្ដែ​គោល​គំនិត​សំខាន់ៗ​ របស់​លោក​ អូ​បា​ម៉ា​ គឺ​ការ​ឱបក្រសោប​ អាស៊ាន​ដើម្បី​ទប់​មហិច្ឆតា​ចិន​ និង​ដើម្បី​ បន្ធូរបន្ថយ​សម្ពាធ​ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ សមុទ្រ​ ចិន​ខាងត្បូង​ដែល​ជា​ផ្លូវ​ចរាចរណ៍​អន្ដរ​ ជាតិ​ដ៏​សំខាន់​តំណាង​ឱ្យ​៤០​ភាគរយ​នៃ​ សកម្មភាព​ផ្លូវ​សមុទ្រ​ពិភពលោក​ ៕​

image

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print