រឿងព្រេងខ្មែរ÷រឿងចាបនិងដំរី

ចែករំលែក៖

នៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេ។ ថ្ងៃមួយ ដំរីបបួលចាបផឹកទឹកភ្នាល់គ្នា។ បើអ្នកណាផឹកបានច្រើនជាង អ្នកនោះជាអ្នកឈ្នះ។ ចាបក៏យល់ព្រម ហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រ។

ពេលនោះទឹកសមុទ្រកំពុងជោរចាបក៏ឱ្យដំរីផឹកទឹកមុន។ ទឹកសមុទ្រប្រៃពិបាកលេបណាស់ តែដោយចង់ឈ្នះ ដំរីខំផឹកឥតឈប់។ ទឹកសមុទ្រនៅតែជោរឡើងដល់ពោះវា ទើបដំរីឈប់ផឹក។ លុះទឹកនាច ចាបក៏ហើរទៅមាត់ទឹកឱនក្បាលជ្រលក់ចំពុះក្នុងទឹកធ្វើជា​ផឹក។ ទឹកស្រកចុះ ចាបក៏លោតតាមទឹកនាចធ្វើជាផឹករហូតដល់ជើងដំរី។ ចាបផឹកទឹករហូតទាល់តែដំរីឃាត់។

...

តាំងពីពេលនោះមក ចាបក៏ធ្វើជាមេដោយសារប្រាជ្ញាឈ្លាសវៃរបស់ខ្លួន៕
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print