អាមេរិក​ ដាក់ទណ្ឌកម្ម​តួ​ក​គី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ​ចំពោះ​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ S-400 ពី​រុស្ស៊ី​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអាមេរិក ធ្លាប់ព្រមានតួគីជាច្រើនដងរួចមកហើយ ចំពោះការទិញប្រព័ន្ធមីស៊ីប៉ុន្តែប្រទេសតួគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូបានបញ្ជាទិញប្រព័ន្ធមីស៊ីការពារដែនអាកាស S-400 ពីរុស្ស៊ី ស្រាប់តែកាលពីថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ រដ្ឋបាលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើតួគី មិនតែប៉ុណ្ណោះ អាមេរិកកាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានបណ្តេញតួគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 រួចស្រេចហើយ

បើយោងតាមទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា អាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងតួគីចំពោះការទិញប្រព័ន្ធការពារមីស៊ីដ៏មានឥទ្ធិពល S-400 ពីរុស្ស៊ី កាលពីឆ្នាំ២០១៧ តួគីបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីការពារដែនអាកាស​S-400​ពីរុស្ស៊ីក្នុងតម្លៃ,ពាន់លានដុល្លារ តួគី ក៏បានធ្វើតេស្តមីស៊ីនេះកាលពីខែតុលាផងដែរ

ការដាក់ទណ្ឌកម្មដោយអាមេរិកនេះធ្វើឡើងក្រោមច្បាប់ CAATSA ដែលដាក់ពិន័យចំពោះការជួញដូរអាវុធណាដែលប៉ះពាល់ដល់ប្រយោជន៍អាមេរិក ទណ្ឌកម្មអាមេរិក នេះសំដៅទៅលើឧស្សាហកម្មយោធាតួគី ដោយហាមមិនឲ្យផ្តល់អាជ្ញាប័ណ្ណនាំចេញ កម្ចី និងឥណទានទៅកាន់ទីភ្នាក់ងារផ្គត់ផ្គង់អាវុធរបស់តួគី ដូចគ្នានេះដែរ មន្ត្រីបួនរូបដែលបម្រើការក្នុងទីភ្នាក់ងារនេះ ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិផងដែរ

ដោយឡែកជុំវិញរឿងនេះជាការលើកឡើងរបស់លោក ម៉ៃ ប៉ុប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៤ ខែធ្នូលោកក៏ទទូចផងដែរឲ្យតួគីដោះស្រាយបញ្ហា S-400 លោក បន្ថែមថា៖«​ការទិញប្រព័ន្ធមីស៊ី​S-400 នឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់បច្ចេកវិទ្យាយោធា និងទាហានរបស់អាមេរិក ក៏ដូចជាផ្តល់ប្រាក់ដល់វិស័យការពារជាតិរុស្ស៊ី និងបើកផ្លូវឲ្យរុស្ស៊ីចូលក្នុងកងទ័ព និងឧស្សាហកម្មការពារជាតិតួគី​»​

ចំណែកតួគីវិញ ទាក់ទិននឹងរឿងនេះដែរ ក៏បានប្រតិកម្មនឹងទណ្ឌកម្មរបស់អាមេរិក ដោយថ្កោលទោស និងទាត់ចោលការដាក់ទណ្ឌកម្មនេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួគីបានលើកឡើងថា តួគីនឹងចាត់វិធានាការប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់អាមេរិកក៏ដូចជាធ្វើការឆ្លើយតបវិញឲ្យបានសមស្រប យ៉ាងណាក្តី តួគីអះអាងថាខ្លួន ត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនា និងការទូត

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ក៏បានអះអាងដែរថា ការដាក់ទណ្ឌកម្មនេះជាភស្តុតាងបង្ហាញពីភាពក្រអឺតក្រទមរបស់អាមេរិក ហើយនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាមេរិលើឆាកអន្តរជាតិលោ បន្តថាទណ្ឌកម្មនេះ បង្ហាញបន្ថែមទៀតពីវិធានការគំរាម ឯកតោភាគី និងខុសច្បាប់ ដែលអាមេរិកបានអនុវត្តជាច្រើនទសវត្សរ៍មកហើយ

សូមជម្រាបថា រដ្ឋមន្ត្រីការពារជាតិតួគីលោក​Hulusi Akar កាលពីខែវិច្ឆិកាកន្លងទៅ បានអះអាងថា តួគីត្រៀមខ្លួនក្នុងការពិភាក្សាជាមួយអាមេរិកចំពោះការធ្វើការរួមគ្នាលើប្រព័ន្ធមីស៊ី S-400 និងយន្តហោះចម្បាំង​F-35s​គ្រានោះអាមេរិកមិនខ្វល់ពីការលើកឡើងនេះ ដោយរដ្ឋមន្ត្រីការបរទេសអាមរិបដិសេធមិនជួបជាមួយមន្ត្រីតួគីឡើយ

គួរបញ្ជាក់ថា រដ្ឋាភិបាលតួគីទាក់ទងរឿងទិញ S-40 នេះ ដោយអះអាងថា ខ្លួនបង្ខំចិត្តទិញប្រព័ន្ធមីស៊ីការពារដែនអាកាស ពីរុស្ស៊ីដោយសារតែអាមេរិកមិនព្រមលក់ប្រព័ន្ធមីស៊ីការពារដែនអាកាស Patriot មកឲ្យខ្លួន តួគី ក៏អះអាងផងដែរថាទណ្ឌកម្មអាមេរិកមកលើខ្លួនគឺប្រើស្តង់ដារពីរ ព្រោះក្រិដែលជាសមាជិកណាតូ ក៏ប្រើប្រាស់មីស៊ីផលិតដោយរុស្ស៊ីដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print