ថៃបន្តពន្យារពេលស្ថានភាពអាសន្ន បន្ថែម​៣ខែទៀតដើម្បីពង្រឹងសន្តិសុខ

ចែករំលែក៖

គណៈកម្មការគ្រប់គ្រងគ្រោះអាសន្ន ថៃ (ESAC) បានសម្រេចពន្យារពេលស្ថានភាពអាសន្ន​បន្ថែម​៣ខែទៀតនៅតំបន់ភាគខាងត្បូងប្រទេសនេះ​ ចាប់តាំងពីថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ​២០២០​ ដោយមូលហេតុសន្តិសុខជាតិ​។
លោកPatchasak Patirupanont មន្ត្រីសន្តិសុខថៃបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ ESAC បានសម្រេច​បន្តអនុវត្តច្បាប់ស្ថានភាពអាសន្នបន្ថែម៣ខែទៀតនៅតាមបណ្តាខេត្ត Yala, Pattani និង Narathiwat​។ ខេត្តភាគខាងត្បូងប្រទេសថៃតែងតែរងការគំរាមកំហែង​សន្តិសុខ។ ពលរដ្ឋភាគច្រើនរស់នៅក្នុងខេត្តទាំងបីគឺជាជនជាតិអ៊ិស្លាម​។
ការបន្តពន្យារពេលអនុវត្តច្បាប់អាសន្ន​​ គឺនឹងជួយដល់ក្រុមសន្តិសុខថៃ ​អាច​តាមដានរាល់សកម្មភាពរបស់ក្រុមភេរវករដែលលាក់ខ្លួននៅទីនោះ​ដើម្បីបំផ្លាញសន្តិសុខជាតិ​។
ក្រៅពីសន្តិសុខ​ជាតិ ថៃក៏អាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ ផងដែរ​។ គិតមកដល់ធ្ងៃទី​១៦ខែធ្នូ​ថៃមានករណីឆ្លងកូវីដ​-១៩ សរុប ៤២៦១នាក់ ស្លាប់៦០នាក់​។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ថៃរកឃើញអ្នកឆ្លងកូវីដ​-១៩ចំនួន១៥នាក់ថ្មី ភាគច្រើននាំចូលពីក្រៅ ៕ដោយ៖ធី រីណា

...

រូបភាព៖ daidoanket

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print