ដំណឹងល្អទៀតហើយ ថ្ងៃនេះ ! ខណ: អ្នកជំងឺ៥នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ មានតែអ្នកជាសះស្បើយពីជំងឺនេះចំនួន ៥នាក់។
ជាមោទនភាពរបស់កម្ពុជា  ខណ:២ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជា ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានថា អ្នកជាសះស្បើយទាំង៥នាក់នោះរួមមាន៖

១,- ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្តាយរបស់ស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

២- ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង៣-ទារក អាយុ០៧ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរ ឲ្យអគ្គនាយកពន្ធនាគារ។

៤- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (ផ្លូវមុនីវង្ស) ។
សូមកត់សម្គាល់ថា បុគ្គលទាំំង៤នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។

៥- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញតឲ្យចេញ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ៈ០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣២៤នាក់ និង៣៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មានន័យថា ២ថ្ងៃជាប់គ្នា កម្ពុជាយើងមានអ្នកជំងឺកូវីដ-១៩ រហូតដល់ ១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ។ ខណ:ម្សិលមិញ៧នាក់ និងថ្ងៃនេះ៥នាក់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print