កងទ័ព និងគ្រួសារកងទ័ពត្រេកអរសប្បាយរីករាយ ក្នុងការប្រមូលផលដំណាំលើដីអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កងពលតូចថ្មើរជើងលេខ៤១ ក៏ដូចជាយោធិនចំណុះកងពលបានសម្តែងការសប្បាយរីករាយ និងដឹងគុណដល់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ដីលំនៅដ្ឋានដល់កងទ័ព ដល់ពួកគាត់បានសាងសង់ផ្ទះ នៅក្បែរកន្លែងធ្វើការ និងរស់នៅជួបជុំគ្រួសារឪពុកម្ដាយ ប្រពន្ធកូន និងសាច់ញាតិ។

យោធិន និងគ្រួសារយោធិន ដែលកំពុងតែរស់នៅតំបន់ឃុំផ្អាវ និងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាភូមិអភិវឌ្ឍន៍កងទ័ព របស់វរសេនាតូចលេខ៤១៣ នៃកងពលតូចថ្មើរជើងលេខ៤១ បានអោយដឹងថា ពួកគាត់មានការសប្បាយរីករាយជាខ្លាំង ដោយទទួលបានដីលំនៅដ្ឋានរបស់សម្តេចតេជោ បានផ្តល់ដីសប្បទានសង្គមកិច្ចដល់ពួកគាត់។

ទន្ទឹមនឹងនេះដែរ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ពួកគាត់ សាងសង់ផ្ទះ និងផ្ដល់ដីបន្ថែមសម្រាប់បង្កបង្កើនផល ដែលធ្វើអោយជីវភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហាក់បីដូចជាមានការល្អប្រសើរជាងមុន ហើយពួកគាត់អាចបង្កបង្កើនផលបន្ថែមនៅលើដីដែល រាជរដ្ឋាភិបាលប្រគល់ជូនជាបន្ដបន្ទាប់ទៀតផង។

យោងតាមរបាយការណ៍ មេបញ្ជាការវរសេនាតូចលេខ៤១៣ លោកវរសេនីយ៍ទោ លី ស្រេង ក្នុងផែនការចលនាប្រលងប្រណាំងការងារបង្កបង្កើនផលរបស់ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលក្នុងរដូវកាលឆ្នាំនេះ ដាំដំឡូងមី បានចំនួន៣០ហិចតា ស្រូវចំនួន ១៥ហិចតា ដំណាំទ្រើងចំនួន ៦៩ទ្រើង ដំណាំរងចំនួន ១៥៥រង និងដំណាំគុម្ពចំនួន ២៩០៩គុម្ព។ 

កងទ័ព និងគ្រួសារកងទ័ព បានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ដីដល់ពួកគាត់បានអាស្រ័យផលប្រចាំថ្ងៃ ព្រោះកន្លងមកពួកគាត់ត្រូវឃ្លាតឆ្ងាយពីឪពុក ពីកូន និងសាច់ញាតិ ដែលបម្រើការងារជាយោធា ត្រូវបំពេញការងារតាមព្រំដែន ឬទៅប្រចាំការនៅកន្លែងឆ្ងាយ ដូច្នេះហើយពុំសូវមានពេលវេលាជួបជុំគ្រួសារ ដើម្បីបង្កើតមានភាពកក់ក្តៅក្នុងគ្រួសារផងដែរ។ ដោយពេលនេះពួកគាត់ទទួលបានរបរដីលំនៅដ្ឋាន នឹងបានសាងសងផ្ទះ នៅតំបន់អភិវឌ្ឍន៍ ភូមិកងទ័ព ដែលនៅក្បែរកន្លែងធ្វើការ ធ្វើអោយពួកគាត់មានឱកាស និងពេលវេលារស់នៅជួបជុំគ្រួសារ ហើយក៏ស្ម័គ្រចិត្តមករស់នៅតំបន់នេះ ជាមួយនឹងការបង្កបង្កើនផលចិញ្ចឹមជីវិត៕ដោយ៖សូ រិយា

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print