ផ្ទះ៣ខ្នងធ្វើអំពីឈើប្រកស័ង្កសី ត្រូវបានអគ្គីសភ័យលេបត្របាក់អស់ទាំងស្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ៣ខ្នងធ្វើអំពីឈើប្រកស័ង្កសីត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិទំនុប ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីមូលដ្ឋាននគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនរងគ្រោះដែលផ្ទះត្រូវភ្លើងឆេះនោះមានឈ្មោះទី១ភឿន ប៊ន ភេទស្រីអាយុ៥៦ឆ្នាំ ប្តីឈ្មោះថូផាត អាយុ៥០ឆ្នាំផ្ទះដែលភ្លើងឆេះនោះមានទំហំ៦ម៉ែត្រគុណ និង៨ម៉ែត្រ ធ្វើអំពីឈើប្រកដំបូលស័ង្កសីសម្ភារៈក្នុងផ្ទះឆេះអស់និងប្រាក់ចំនួន ៨០.០០០បាត ទី២ឈ្មោះអនសុខន ភេទស្រី អាយុ៣៤ឆ្នាំមេម៉ាយពិការជើងឆេះផ្ទះ១ខ្នងមានទំហំ៤ម៉ែត្រគុណ និង៣ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ ទី៣ឈ្មោះអន រ៉ាន់ ភេទប្រុស អាយុ៨៦ឆ្នាំ ឆេះផ្ទះអស់១ខ្នងមានទំហំ៥ម៉ែត្រគុណ និង៤ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៤.០០០បាត ភ្លើងឆេះនោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យមានភ្លើងឆេះគឺដើមហេតុមកពីក្មេងលេងភ្លើងទើបធ្វើឲ្យឆេះផ្ទះឈ្មោះអន សុខនមុន ដោយសារនៅតាមស្រុកស្រែគ្មានរថយន្តអគ្គីសភ័យចូលមកពន្លត់បានទើបធ្វើឲ្យរាលដាលឆេះផ្ទះសងខាង២បន្ថែមទៀត។

ពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះបើឆេះផ្ទះទ្រព្យសម្បត្តិដែលខំរកសីុបានទាំងប៉ុន្មានត្រូវរលាយអស់តែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ៕

ArSIdwJMRcJW9uiM9qF68k0E75lt3-M2MeDKsyeGaldV

Ahblx4LiP206krp6zxI4Rgp5qXZUAImLD3dAYDgl9xCA

Al4wvS8Hv6NhLVFPKGCqp8w-jqJlpHzMXJlhG75kjgdG

AtOO9hmUmbgLskxoQ24OGJJLT3Oy4ilReI9x75LdvB1Y

AqGa-Vuw8yQQy3rdQ1ZBGLOXbwCckJFGHp4Ov8XrBDM_

AngyKF70WTripxp-3ktS0OkO0AH1-kJ735TsolKLr11i

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print