ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​ចាក់វ៉ាក់សាំងកូវីដ​-១៩​ហើយ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​នៅថ្ងៃទី​២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី​២២ខែធ្នូ ម៉ោងនៅកម្ពុជា)​ បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ​ហើយការចាក់វ៉ាក់សាំងនេះគឺបានផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិកនាំគ្នាទៅចាក់វ៉ាក់សាំង​។
តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា នឹងផ្តល់អាទិភាពនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩ ​​ក្រោយការចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ។ លោកបៃឌិន​មានអាយុ៧៨ឆ្នាំហើយ ស្ថិតនៅក្នុងចំណោមមនុស្សទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង ។
ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ឱ្យបានល្អបំផុតនោះ នៅពេលនេះលោកបៃឌិន ធ្វើយ៉ាងណាឲ្យពលរដ្ឋមានទំនុកចិត្តក្នុងការទៅចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ឲ្យបានគ្រប់ៗគ្នា បញ្ចប់ការសង្ស័យពីកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំង។
លោកបៃឌិន​ បានប្រកាសក្រោយចាក់វ៉ាក់សាំងថា « ខ្ញុំចាក់វ៉ាក់សាំងដើម្បី​បញ្ជាក់ដល់ពលរដ្ឋទាំងអស់​ថាមិនមានអ្វីដែលគួរឲ្យបារម្ភ សម្រាប់ការចាក់វ៉ាក់សាំងនោះឡើយ​៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print