Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥

ចែករំលែក៖

តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។

ខ្សែប្រយុទ្ធ Abraham គឺជាកីឡាករឆ្នើមប្រចាំការប្រកួតរបស់ក្រុម Chelsea ដោយរកបាន២គ្រាប់ជួយឲ្យក្រុមយកឈ្នះ West Ham។ ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Chelsea មានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់ដោយកីឡាករ Thiago Silva នៅនាទីទី១០រហូតដល់ចប់ការប្រកួតតង់ទី១។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកទៅលើក្រុមភ្ញៀវបន្តទៀតដើម្បីរកបានគ្រាប់បាល់ រហូតដល់នាទីទី៧៨ ខ្សែប្រយុទ្ធ Abraham រកបាន១គ្រាប់ និងនាទីទី៨០កីឡាករដដែលនេះរកបាន១គ្រាប់ទៀត រហូតដល់ចប់ការប្រកួតក្រុមតោខៀវ Chelsea យកឈ្នះក្រុមភ្ញៀវ West Ham ៣ទល់០។

ចំណែកការប្រកួតកាលពីរាត្រីថ្ងៃទី២១នោះដែរ ក្រុមម្ចាស់ផ្ទះ Burnleyបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល២ទល់១។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Barnes នៅនាទីទី៣១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Wood នៅនាទីទី៥១ និង១គ្រាប់របស់ក្រុមភ្ញៀវ Wolverhampton រកបានដោយកីឡាករ Fábio Silva នៅនាទីទី៨៩ជិតចប់ការប្រកួត ដោយបាល់ពិន័យប៉េណាល់ទី។

លទ្ធផលខាងលើនេះធ្វើឲ្យក្រុមតោខៀវ Chelsea ឡើងឈរចំណាត់ថ្នាក់លេខ៥ មាន២៥ពិន្ទុ ខណៈក្រុម West Ham ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១០ មាន២១ពិន្ទុ។ ចំណែកក្រុម Burnley បានឡើងមកឈរចំណាត់ថ្នាក់លេខ១៦មាន១៣ពិន្ទុ ខណៈក្រុម Wolverhampton ឈរចំណាត់ថ្នាក់លេខ១១មាន២០ពិន្ទុ។ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៥ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០បន្តទៀតដោយចាប់ប្រកួតពីម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជាតទៅ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print