នៅថ្ងៃទី២២ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo ) បានប្រកាសថា លោកបានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី៦រូប ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ទេសចរណ៍ រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីដែនសមុទ្រនិងនេសាទ រដ្ឋមន្ត្រីសង្គមកិច្ចនិងកិច្ចការសាសនា។
ប្រធានាធិបតី វីដូដូ បានបញ្ជាក់ទៀតថា លោកBudi Gunadi Sadikin អតីតអគ្គនាយកធនាគារ និងជាប្រធានក្រុមសេដ្ឋកិច្ចនឹងជំនួសតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកTerawan Agus Putranto ។ តាមគម្រោងរដ្ឋមន្ត្រីថ្មីទាំង៦រូបនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២៣ខែធ្នូ ។
នៅពេលថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយ (KPK) បានចាប់ខ្លួនមន្ត្រិទទួលបន្ទុកដែនសមុទ្រនិងនេសាទ លោកEdhy Prabowo និងរដ្ឋមន្ត្រីសង្គមកិច្ច និងកិច្ចការសាសនាលោកJuliari Batubara ពាក់ព័ន្ធនឹងអំពើពុករលួយ។
កាលពីចុងខែមិថុនា ប្រធានាធិបតី វីដូដូបានព្រមានថា លោកនឹងផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួនក្នុងពេលណាមួយ ប្រសិនបើការដោះស្រាយវិវាទកូវីដ-១៩ មិនបានលទ្ធផលល្អទេនោះ។
ប្រធានាធិបតីវីដូដូ ក៏បានថ្កោលទោសដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលមានសកម្មភាពយឺតយ៉ាវនៅក្នុងការទប់ស្កាត់កូវីដ-១៩ ទុកឲ្យការឆ្លងរាលដាលកើនឡើងខ្ពស់បំផុតក្នុងតំបន់អាស៊ាន៕ដោយ៖ធី រីណា
រូបភាព៖ AFP