អ្នកឆ្លងកូវីដ​​-១៩នៅលើពិភពលោក កើនឡើងដល់ជាង៧៨​លាននាក់ ហើយការឆ្លងចូលដល់ប៉ូលខាងជើងផែនដី

ចែករំលែក៖

កូវីដ​-១៩​បានឆ្លងរាលដាលនៅក្នុងតំបន់ទាំងអស់លើភពផែនដី​​ ក្នុងនោះប៉ូលខាងជើង​ដែលជា​តំបន់ត្រជាក់បំផុតលើផែនដី​ក៏មានករណីឆ្លងជាលើកដំបូង​​ដែរ គឺស្ថិតនៅទីតាំងស្រាវជ្រាវ​របស់ប្រទេសឈីលី។
តាមតួលេខរបស់​គេហទំព័រ​Worldometers គិតមកដល់វេលាម៉ោង៩ ថ្ងៃទី​២៣ ខែធ្នូ ​នៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩​សរុប ដល់ទៅ៧៨.៣៣៦.៧៨៨ នាក់​ ស្លាប់​១.៧២២.៦៤១នាក់ និងព្យាបាលជាសះស្បើយ​ជាង​៥៥លាននាក់​ផងដែរ ។
បើគិតពីចំនួនពលរដ្ឋ ប្រទេសបែលហ្ស៊ិក ជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ ។ តាមតួលេខ​ក្នុងចំណោមពលរដ្ឋ១០០ពាន់នាក់ នៅបែលហ្ស៊ិក មាន​អ្នកស្លាប់ដល់ទៅ​១៦១នាក់ បន្ទាប់មកគឺអុីតាលី មានអ្នកស្លាប់១១៤នាក់ និងប៉េរូមានអ្នកស្លាប់១១៣នាក់ ក្នុងចំណោមពលរដ្ឋ​១០០ពាន់នាក់​។
ចំណែកអាមេរិកវិញ​បើទោះបីមានអ្នកស្លាប់ច្រើនជាងគេក្តី បើគិតពីចំនួនពលរដ្ឋសរុបគឺតិចជាងប្រទេសនានា ។ បើគិតពី​តំបន់អឺរ៉ុប គឺជាតំបន់មានករណីឆ្លងច្រើនជាងគេ​ដល់ទៅជាង ២១,៧២លាននាក់ និងស្លាប់​៥០២​ពាន់នាក់។​ ប្រទេសអាល្លឺម៉ង់ មានកណីស្លាប់ច្រើនជាងគេ​ ក្នុងមួយថ្ងៃៗ។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​អាល្លឺម៉ង់​មានអ្នកស្លាប់ដល់ទៅ​៩៤០នាក់​។ នៅពេលនេះអឺរ៉ុបក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាផ្លូវការហើយដែរ។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺ៖
១-អឺរ៉ុបមានអ្នកឆ្លង២១.៧២៦.០២៥នាក់ ស្លាប់ ៥០២.២៩៣នាក់។
២​-អាមេរិកខាងជើងមានអ្នកឆ្លង ២១.៤៤៩.៨០២នាក់ និងស្លាប់៤៨២.៤១៤នាក់។
៣-ទ្វីបអាស៊ី មានអ្នកឆ្លង ១៩.៩៤៩.៤៨៥នាក់ និងស្លាប់ ៣២៥.២៣៣នាក់។
៤-អាមេរិកខាងត្បូង មានអ្នកឆ្លង១២.៦០២.៧៦៩ នាក់ និងស្លាប់ ៣៥១.៤៨៣នាក់។
៥-ទ្វីបអាហ្វ្រិកមានអ្នកឆ្លង ២.៥៦០.៣៦៣នាក់និងស្លាប់៦០.១៥៣នាក់​។
៦-ទ្វីបអូសេអានី​ ​មានអ្នកឆ្លង ៤៧.៦២៣នាក់ ស្លាប់១.០៥០ នាក់៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print