កូវីដ-១៩បានឆ្លងរាលដាលនៅក្នុងតំបន់ទាំងអស់លើភពផែនដី ក្នុងនោះប៉ូលខាងជើងដែលជាតំបន់ត្រជាក់បំផុតលើផែនដីក៏មានករណីឆ្លងជាលើកដំបូងដែរ គឺស្ថិតនៅទីតាំងស្រាវជ្រាវរបស់ប្រទេសឈីលី។
តាមតួលេខរបស់គេហទំព័រWorldometers គិតមកដល់វេលាម៉ោង៩ ថ្ងៃទី២៣ ខែធ្នូ នៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩សរុប ដល់ទៅ៧៨.៣៣៦.៧៨៨ នាក់ ស្លាប់១.៧២២.៦៤១នាក់ និងព្យាបាលជាសះស្បើយជាង៥៥លាននាក់ផងដែរ ។
បើគិតពីចំនួនពលរដ្ឋ ប្រទេសបែលហ្ស៊ិក ជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ ។ តាមតួលេខក្នុងចំណោមពលរដ្ឋ១០០ពាន់នាក់ នៅបែលហ្ស៊ិក មានអ្នកស្លាប់ដល់ទៅ១៦១នាក់ បន្ទាប់មកគឺអុីតាលី មានអ្នកស្លាប់១១៤នាក់ និងប៉េរូមានអ្នកស្លាប់១១៣នាក់ ក្នុងចំណោមពលរដ្ឋ១០០ពាន់នាក់។
ចំណែកអាមេរិកវិញបើទោះបីមានអ្នកស្លាប់ច្រើនជាងគេក្តី បើគិតពីចំនួនពលរដ្ឋសរុបគឺតិចជាងប្រទេសនានា ។ បើគិតពីតំបន់អឺរ៉ុប គឺជាតំបន់មានករណីឆ្លងច្រើនជាងគេដល់ទៅជាង ២១,៧២លាននាក់ និងស្លាប់៥០២ពាន់នាក់។ ប្រទេសអាល្លឺម៉ង់ មានកណីស្លាប់ច្រើនជាងគេ ក្នុងមួយថ្ងៃៗ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកអាល្លឺម៉ង់មានអ្នកស្លាប់ដល់ទៅ៩៤០នាក់។ នៅពេលនេះអឺរ៉ុបក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាផ្លូវការហើយដែរ។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺ៖
១-អឺរ៉ុបមានអ្នកឆ្លង២១.៧២៦.០២៥នាក់ ស្លាប់ ៥០២.២៩៣នាក់។
២-អាមេរិកខាងជើងមានអ្នកឆ្លង ២១.៤៤៩.៨០២នាក់ និងស្លាប់៤៨២.៤១៤នាក់។
៣-ទ្វីបអាស៊ី មានអ្នកឆ្លង ១៩.៩៤៩.៤៨៥នាក់ និងស្លាប់ ៣២៥.២៣៣នាក់។
៤-អាមេរិកខាងត្បូង មានអ្នកឆ្លង១២.៦០២.៧៦៩ នាក់ និងស្លាប់ ៣៥១.៤៨៣នាក់។
៥-ទ្វីបអាហ្វ្រិកមានអ្នកឆ្លង ២.៥៦០.៣៦៣នាក់និងស្លាប់៦០.១៥៣នាក់។
៦-ទ្វីបអូសេអានី មានអ្នកឆ្លង ៤៧.៦២៣នាក់ ស្លាប់១.០៥០ នាក់៕
រូបភាព៖ Reuters