អភិបាលរដ្ឋ Rio de Janeiro ត្រូវបានចាប់ខ្លួនពីបទដឹកនាំក្រុមបងធំ

ចែករំលែក៖

លោក Marcelo Crivella អភិបាលក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទដឹកនាំក្រុមជនល្មើស​ ទទួលសំណូក​ ពុករលួយ​…។
សារព័ត៌មាន ABCNews បានដកស្រង់សម្តីរបស់មន្ត្រីប្រេស៊ីល​​កាលពីថ្ងៃទី​២២ខែធ្នូ​បានឲ្យដឹងថា​លោក Marcelo Crivella រងការចោទប្រកាន់ពីបទ​នៅពីក្រោយក្រុមបងធំ​ និងប្រព្រឹត្តអំពើពុករលួយ។ ការចាប់ខ្លួន ធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះដែលលោកត្រូវ​បញ្ចប់តំណែងនៅឆ្នាំក្រោយ​។
លោក​ Marcelo Crivella អាយុ ៦៣ឆ្នាំ​ ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុត​របស់ប្រធានាធិបតីJair Bolsonaro ។ ក្រៅពីលោក​Marcelo Crivella នៅមានមនុស្ស​២៥នាក់ផ្សេងទៀត​​ត្រូវបានចាប់ខ្លួនពីបទពុករលួយគឺជាមន្ត្រី​ដែល​មានមុខមាត់នៅក្នុងសង្គមនៃទីក្រុង Rio de Janeiro។
អភិបាលក្រុង Rio de Janeiro បានលើកឡើងថា ការចាប់ខ្លួន​រូបលោកគឺជារឿងមិនយុត្តិធម៌​។ លោក Marcelo Crivella បានបញ្ជាក់ថា «ខ្ញុំជាអភិបាលរដ្ឋដែលខិតខំតស៊ូប្រឆាំងអំពើពុករលួយនៅទីក្រុងRio de Janeiro»។
ការស្រាវជ្រាវលើរូបលោក Marcelo Crivella ចាប់ពីឆ្នាំ​២០១៩ ​ហើយកាលពីខែកញ្ញាឆ្នាំ​២០២០​ ប៉ូលិសបានទៅឆែកផ្ទះរបស់លោកដើម្បីរកភស្តុតាងបន្ថែម​។ ក្រុមរដ្ឋអាជ្ញាបានរកឃើញភស្តុតាងជាច្រើនថាលោកជាអ្នកដឹកនាំ​ក្រុមជនល្មើស នៅក្នុងអគារ​​ការិយាល័យក្រុង​តែម្តងតាំងពីឆ្នាំ​២០១៧មក៕

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print