ភាពចលាចលកើតឡើងនៅអាកាសយានដ្ឋាន ញូវដេលីឥណ្ឌា ក្រោយអ្នកដំណើរអង់គ្លេសជាង ៥០០នាក់ជាប់គាំងនៅទីនោះ

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែធ្នូ អ្នកដំណើរជនជាតិអង់គ្លេស ប្រមាណ ៥០០ នាក់ ត្រូវរងចាំ ជាង ៨ម៉ោងក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងញូវដេលីដើម្បីធ្វើតេស្តកូវីដ១៩ ។ ដោយសារតែរងចាំយូរពេកធ្វើឲ្យមានភាពចលាចលកើតឡើង។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិទីក្រុង ញូវដេលី បានឲ្យដឹងថា មូលហេតុយឺតយ៉ាវដោយសារតែប្រព័ន្ធបំពេញឯកសារ ដល់អ្នកដំណើរមកពីអង់គ្លេស ប្រមាណ៥០០នាក់ គឺត្រូវតែធ្វើតេស្តស្វែងរកកូវីដ ១៩ ។
តាមច្បាប់ដែលរដ្ឋាភិបាលឥណ្ឌាបានកំណត់ អ្នកដំណើរទាំងអស់មកពីអង់គ្លេស គឺត្រូវ តែធ្វើតេស្តកូវីដ១៩ រួចរាល់ទើបអនុញ្ញាតឲ្យចេញទៅខាងក្រៅ។
កន្លងមក នាយកដ្ឋានអាកាសចរណ៍ឥណ្ឌាបានប្រកាសថា វីរុសកូវីដ១៩ ថ្មីនៅអង់គ្លេសដែលទើបតែរកឃើញ មានការឆ្លងរាលដាលខ្លាំង ។ ទាំងនោះហើយទើបឥណ្ឌាបានសម្រេចរឹតបន្តឹងអ្នកដំណើរមកពីប្រទេសអង់គ្លេស។
រដ្ឋាភិបាលឥណ្ឌាបានកំណត់ថា អ្នកដំណើរមកពីអង់គ្លេសចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ខែធ្នូ គឺត្រូវតែ ឆ្លងកាត់ការធ្វើតេស្តតាម ប្រព័ន្ធ PCR នៅអាកាសយានដ្ឋានឥណ្ឌា មុនពេលអនុញ្ញាតឲ្យចូលក្នុងទឹកដីឥណ្ឌា៕ ដោយ៖ធីរីណា

...

អាកាសយានដ្ឋានអន្តរជាតិដេលីប្រទេសឥណ្ឌា។ (រូបថត៖ thehindu.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print