កំលាំងអធិការនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទលួចមានស្ថានទំងន់ទោស ( ម៉ាស៊ីនក្រឡុកកាហ្វេ និង ម៉ាស៊ីនកិនកាហ្វេ )

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣  ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១ និង ០០នាទី  កំលាំងអធិការនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់   ពីបទលួចមានស្ថានទំងន់ទោស  ( ម៉ាសុីនក្រឡុកកាហ្វេ និង  ម៉ាសុីនកិនកាហ្វេ ) នៅចំណុច ក្នុងតូបមុខផ្ទះលេខ ២០Eo ផ្លូវ  ១៨២ ក្រុម ១៨ ភូមិ ៣ សង្កាត់បឹងព្រលិត  ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

 លោក រស់ សុីណា  អធិការរងនគរបាលខណ្ឌមករា បានឲ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថៃ ហ៊ុយសេង   ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ដើររើសអេតចាយ     ស្នាក់នៅក្នុងវត្តកោះ  (ជនសង្ស័យពិនិត្យទឹកនោមមានសារធាតុញៀន) វត្ថុតាង  និង   សម្ភារចាប់យកពីជនសង្ស័យរួមមាន ៖

១-ម៉ាសុីនកិនកាហ្វេចំនួន១គ្រឿង
២-ម៉ាសុីនកាឡុកកាហ្វេចំនួន១គ្រឿង
៣-ទូរសព្ទ័ម៉ាក សាំសុង ចំនួន១គ្រឿង អត់សុីម
៤-ដែកកេះចំនួន១ (ចំពោះម៉ាសុីនកិនកាហ្វេ  និង ម៉ាសុីនក្រឡុកកាហ្វេ សមត្តកិច្ចយើងបានប្រគល់ដល់ម្ចាស់វិញហើយ) ។ ជនរងគ្រោះ  ឈ្មោះ លី ហ្វារិត ភេទ ប្រុស អាយុ៣៦ឆ្នាំជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះលេខ ២០Eo ផ្លូវ១៨២ ក្រុម ១៨ភូមិ ៣ សង្កាត់បឹងព្រលឹត  ខណ្ឌ៧មករា។                                                                                                                                                                                                         បច្ចុប្បន្ន ជនសង្ស័យ១នាក់កំពុងឃាត់ខ្លួននៅអធិរដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ជីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print