ដំណឹងល្អថ្ងៃនេះ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មី។
១. ករជាសះស្បើយ៖ ចំនួន ០១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺ:

– ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជា ភរិយាបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលបានជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
២. ករណីជាសះស្បើយ៖ ចំនួន ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា (ដែលមិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា)

– បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
មិនមានករណីវិជ្ជមានវីរុសក្ខវីដ-១៩ ថ្មី ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
វត្ថុសំណាកនៅសល់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចំនួន ០២សំណាក និងវត្ថុសំណាកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤៩សំណាក សរុបមានចំនួនទាំងអស់ ៥១សំណាក ដែលត្រូវបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែល នៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៣នាក់ (ស្រី ១៥នាក់ និងប្រុស ១៨នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print