នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនវត្ថុតាង និងជនសង្ស័យ ៣នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ក្រោយពិនិត្យកសាងសំណុំរឿងនូវករណីខាងលើរួចរាល់នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះវត្ថុតាងសារធាតុញៀនមួយចំនួន រួមទាំងជនសង្ស័យទាំង៣ នាក់ផ្សេងទៀតត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីវិនិច្ឆ័យទោសជាធរមាន។

 ជនសង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងនេះមាន៖

១-ឈ្មោះ រៀន សុជា ហៅហើម ភេទប្រុស អាយុ៣១ ឆ្នាំ។

២-ឈ្មោះសូត្រ វិជ្ជនី ហៅម៉ាប់ ភេទប្រុស អាយុ២៤ ឆ្នាំ ។
៣-ឈ្មោះ ភួង ឈិនហ្វុង ហៅឡុង ភេទប្រុស អាយុ២៩ឆ្នាំទាំង ៣នាក់រស់នៅក្នុងឃុំអន្លង់វិល ឃុំអូរដំបង១ និងក្នុងសង្កត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

  ចំណែកវត្ថុរួមមាន: ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកប្រភេទមេតំហ្វេតាមីនហៅ ម៉ាទឹកកកចំនួន ៥ថង់តូច ទម្ងន់ ១០,៦៥ ក្រាម និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ស សារ៉េត

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print