FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធាន FIFAលោក Sepp Blatter ជុំវិញបញ្ហាហិរញ្ញវត្ថុនៃការកសាងសារមន្ទីរមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស។

ពាក្យបណ្តឹងទាក់ទងនឹងការចូលរួមរបស់លោក Blatter និងអតីតមន្រ្តីដទៃទៀតនៅក្នុងគម្រោងសាងសង់សារមន្ទីររបស់ Fifa  នេះគឺជាការចោទប្រកាន់ចុងក្រោយអំពីការមិនសមហេតុផលផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងលោក Blatter ដែលបានលាឈប់ពីមុខតំណែងជាប្រធាន FIFA នៅឆ្នាំ២០១៥ ចំពេលមានរឿងអាស្រូវពុករលួយ។ ប៉ុន្តែលោក Blatter ដែលមានវ័យ៨៤ឆ្នាំទៅហើយតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះ

ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានអះអាងថា រដ្ឋបាលពីមុនរបស់លោក Blatter បានចំណាយប្រាក់ដល់ទៅ៥០០លានហ្វ្រង់ស្វ៊ីស (៤២០លានផោន) ដើម្បីជួសជុលអគារសារមន្ទីរមួយដែលអង្គការនេះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនខណៈដែលខ្លួនកំពុងតែមានកិច្ចព្រមព្រៀងជួលរយៈពេលវែងមួយលើលក្ខខណ្ឌមិនអំណោយផល

អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលលោក Alasdair Bell បាននិយាយថា ដោយសារតែការចំណាយដ៏ច្រើនទាក់ទងនឹងសារមន្ទីរនេះក៏ដូចជាមធ្យោបាយទូទៅនៃការគ្រប់គ្រងរបស់ FIFA បានធ្វើកោសល្យវិច្ច័យដើម្បីរកឱ្យឃើញនូវអ្វីដែលជាការពិតជាបានកើតឡើងនៅទីនេះ

សវនកម្មនេះបានបង្ហាញពីពេលវេលាគួរឱ្យសង្ស័យ និងការបរាជ័យនៃការគ្រប់គ្រងដែលមួយចំនួនអាចជាលក្ខណៈព្រហ្មទណ្ឌ ហើយត្រូវការការស៊ើបអង្កេតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។ ពាក្យបណ្តឹងនេះត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញាទីក្រុង Zurich ហើយFIFA នឹងបន្តសហការជាមួយអាជ្ញាធរនៅប្រទេសស្វ៊ី និងកន្លែងផ្សេងទៀតដើម្បីឱ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នកប្រព្រឹត្ត

...

សូមបញ្ជាក់ថា គម្រោងរបស់សារមន្ទីរដែលមានរឿងក្តីក្តាំខាងលើបានចាប់ផ្តើមក្នុងឆ្នាំ២០១៣ គឺ២ឆ្នាំមុនពេលលោក Blatter ដែលជាប្រធាន FIFA បានប្រកាសលាលែងពីតំណែង។ ជាការឆ្លើយតបមេធាវីរបស់លោក Blatterលោក Lorenz Erni មានអះអាងថា ការចោទប្រកាន់របស់ FIFA គឺគ្មានមូលដ្ឋាននិងត្រូវបានបដិសេធទាំងស្រុង បច្ចុប្បន្នលោក Blatter កំពុងត្រូវបានហាមឃាត់រយៈពេល៦ឆ្នាំពីការគ្រប់គ្រងលើវិស័យបាល់ទាត់គ្រប់ប្រភេទ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print