ហ៊ានណាស់លួចបើកខារ៉ាអូខេឱ្យភ្ញៀវចូលច្រៀងត្រូវសមត្ថកិច្ចចុះផ្អាក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ពិតជាហ៊ានមែនម្ចាស់ទីតាំងខារ៉ាអូខេចំនួន២កន្លែងដែលលួចលាក់បើកបំរើសេវាកម្មបំរើអោយក្រុមអ្នកចូលចិត្តដើរលេងយប់និងញៀនច្រៀង អំឡុងពេលដែលប្រទេសកំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនចុះទៅណែនាំម្ចាស់អោយបញ្ឈប់ទាំងយប់។

ការចុះណែនាំនេះធ្វើឡើងនាវេលាម៉ោង៩យប់ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ដែលទីតាំងទី១គឺហាងខារ៉ាអូខេ រស្មីអង្គរ ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់រកាធំក្រុងច្បារមនចំណែកទីតាំង២យីហោហាងខារ៉ាអូខេឱរ៉ាល់ដែលលួចបើកបន្ទប់ខារ៉ាអូខេ ដូចគ្នា។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរបានចុះពិនិត្យហាងខារ៉ាអូខេឱរ៉ាល់និងរស្មីអង្គរដែលទីតាំងទាំង២នេះលួចបើកបន្ទប់ខារ៉ាអូខេ ដោយជ្រកក្រោមស្លាកភោជនីយដ្ឋាន។ 

ប្រភពបន្តថា ការចុះពិនិត្យនេះបន្ទាប់ពីកម្លាំងជំនាញបានរាយការណ៍មកថាម្ចាស់ទីតាំងទាំង២ខាងលើបានលួចបើកបំរើសេវាកម្មខារ៉ាអូខេដល់ក្រុមបុរសដែលនិយមការដើរលេងនិងរាំច្រៀងនៅពេលយប់ ក៏បានស្នើសុំគោលការណ៍ពីថ្នាក់ដឹកលើដើម្បីចុះទៅពិនិត្យ។បន្ទាប់ពីចុះទៅដល់ទីតាំងទាំង២ខាងលើសមត្ថកិច្ចបានពិនិត្យឃើញថាមានការអនុវត្តផ្ទុយពីសេចក្តីណែនាំ  រួចមកកម្លាំងនៃការិយាល័យបានធ្វើការណែនាំនិងឲ្យម្ចាស់ហាងធ្វើកិច្ចសន្យាឈប់លួចបើកបន្តទៀត។

ពាក់ព័ន្ធនឹងការលួចបើកបំរើសេវាកម្មខារ៉ាអូខេអំឡុងពេលកូវីដ-១៩នេះផងដែរ ត្រូវបានម៉ែៗដែលដឹងរឿងសម្តែងការសាទរយ៉ាងខ្លាំង  និងសំណូមពរអោយសមត្ថកិច្ចបន្តតាមដានកុំអោយម្ចាស់ទីតាំងទាំងនោះលួចបើកបន្តទៀតបាន។ដោយឡែកមានសេចក្តីរាយការណ៍បន្ថែមផងដែរថាទីតាំងខារ៉ាអូខេមួយកន្លែងទៀតនៅទល់មុខបុរីសុវណ្ណ យីហោរឃីងឌឹម និងមួយកន្លែងទៀតយីហោព្រីម ផៅវ័រ នៅគីឡូលេខ១ផ្លូវលេខ៤១ ក្នុងស្រុកសំរោងទងបានបើកបំរើសេវាកម្មជារៀងរាល់យប់ផងដែរដោយមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។

គេមិនដឹងថាតើម្ចាស់ខារ៉ាអូខេយីហោឃីងឌឹមនេះមានខ្នងបង្អែកធំប៉ុណ្ណានោះទេទើបបានជាព្រហើនហ៊ានបំពានការណែនាំរបស់ក្រសួងសុខាភិបាលបែបនេះ។

មហាជនរង់ចាំមើលថាតើស្ថាប័នពាក់ព័ន្ឋនឹងចាត់វិធានការបែបណាចំពោះម្ចាស់ទីតាំងទាំងនេះ?៕សេនាស័ក្តិ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print