ផ្តើមចេញពីជម្លោះ ប្រពន្ធចាក់ប្តីមួយកាំបិតចិតបន្លែត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទហឹង្សាយកកូនកាំបិតចិតបន្លែចាក់ទៅលើប្តីបណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ហេតុការណ៍ប្រពន្ធចាក់ប្តីនឹងកាំបិតចិតបន្លែនោះបានកើតឡើងនៅវេលាម៉ោង១២ៈ២០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្ទះស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តី
ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេាះឈ្មោះ ញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ចំណែកបុរសជាប្តីរងគ្រោះឈ្មោះ ជឿន បុផាន់ អាយុ៣០ឆ្នាំ ជនជាតិព្នង មុខរបរកសិករបានរងរបួសមុតលើដោះខាងស្ដាំ ប្រវែង២សង់ទីម៉ែត្រយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីសមត្ថកិច្ចបន្តថា
ករណីដែលឈានដល់បង្កហិង្សានេះគឺផ្តើមចេញពីជម្លោះពាក្យសម្តីខ្លាំងឡើងៗទប់កំហឹងលែងបានប្រពន្ធក៏ស្ទុះទៅយកកូនកាំបិតមកចាក់ប្តីតែម្តង ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕

...


ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print