កម្មវិធីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ពន្យារពេលរហូតដល់ខែមេសា

ចែករំលែក៖

ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស League Cup ត្រូវបានដាក់ឱ្យដំណើរការវិញ ក្រោយខកខានរយៈពេល២ខែ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសាដោយសង្ឃឹមថានៅថ្ងៃនោះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនា នេះបើយោងតាមការចុះផ្សាយរបស់ CNA ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។

ការប្រកួតចុងក្រោយដែលត្រូវបានគេស្គាល់ថា ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯងរដូវកាល ២០២០-២០២១ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនៅកីឡដ្ឋាន Wembley  ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ និងចង់ពន្យារពេលដើម្បីតាមដានស្ថានភាពដែលអាចអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងទីលានផង ទើបសម្រេចចិត្តលើកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ ខែមេសាវិញ។

អ្នករៀបចំការប្រកួតនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាកម្មវត្ថុនៃ League ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រដោយមានអ្នកគាំទ្រចូលរួមច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដូច្នេះការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៅខែមេសា ឆ្នាំក្រោយ ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ចំនួនអ្នកគាំទ្រដែលត្រូវបានអនុញ្ញាតនឹងពឹងផ្អែកលើការណែនាំរបស់រដ្ឋាភិបាលនៅពេលនោះហើយសង្ឃឹមថាការផ្លាស់ប្តូរកាលបរិច្ឆេទទៅចុងឆ្នាំនេះនឹងផ្តល់ឱ្យក្លិប និងអ្នកគាំទ្ររបស់ពួកគេនូវឱកាសដ៏ល្អបំផុតដើម្បីចូលរួមទស្សនាដោយផ្ទាល់ ។

...

សូមបញ្ជាក់ថា ៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញហើយគឺក្រុម Brentford បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល១ទល់០ ក្រុម Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Arsenal ៤ទល់១ កាលពីថ្ងៃទី២២ ខណៈក្រុមTottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះ Stoke City ទល់១និងក្រុមភ្ញៀវ Manchester United យកឈ្នះក្រុមម្ចាស់ផ្ទះ Everton ទល់០ កាលពីថ្ងៃទី២៣ ខែធ្នូ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print