ជនជាតិFINLANDម្នាក់ដេកស្លាប់ក្នុងផ្ទះជួលជាន់ទី៣ ដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោង២០ ៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៦ មាន​ករណី​ជនបរទេសម្នាក់បានដេកស្លាប់ នៅក្នុងផ្ទះជួលរបស់លោក​ ណៃ​ ចន្ធូ​ ស្ថិតក្នុង​ក្រុមទី៤ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុៈ ក្នុង​បន្ទប់​លេខ​ E03 ជាន់ទី3​ ។​

សមត្ថកិច្ចបានអោយដឹងថាៈ សាកសពជនរងគ្រោះ​ឈ្មោះ​KOKKO TATUJ​U​HANL ភេទប្រុស ជនជាតិ FINLAND កើតនៅថ្ងៃទី​២២ ខែមេសា ឆ្នាំ១៩៥៤ កាន់​លិខិត​ឆ្លងដែន​លេខ​PU0180789,មានសុពលភាពដល់ថ្ងៃទី២៧ ខែមករា.២០២០ ។​

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិតបញ្ជាក់ថា សាកសពស្លាប់ដោយសារ​ (គាំងបេះដូង) ហើយត្រូវបានចាត់ចែងរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print