សម្តេចតេជោ ហ៊ុន សែនៈ ការអប់រំកូនចៅឱយប្រកបដោយគន្លងធម៌មានការអប់រំខ្ពស់គឺជាបំណងធំបំផុតរបស់មាតាបិតានិងអាណាព្យាបាលគ្រប់រូប

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងពីការអប់រំកូនចៅក្នុងក្រុមគ្រួសារថាៈ ការអប់រំកូនចៅឱយប្រកបដោយគន្លងធម៌មានការអប់រំខ្ពស់គឺជាបំណងធំបំផុតរបស់មាតាបិតានិងអាណាព្យាបាលគ្រប់រូប។

ការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជាចលនទ្រព្យឬជាអចលនទ្រព្យជារឿងមួយហើយប្រសិនយើងមាន តែការចែកតម្រិះវិជា្ជសំខាន់ជាងចែកទ្រព្យសម្បតិ្តទៅទៀត។ លុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះឬបាត់បង់។ល។តែតម្រិះវិជ្ជាមិនអាចមានអ្នកណាលួចប្លន់ឬបំផ្លាញបានឡើយ។មាតាបិតាឬអាណាព្យាបាលមិនថាមានឬក្រនៅទីក្រុងឬជនបទត្រូវខិតខំជំរុញកូនចៅឱយរៀនសូត្រ។

រឿងដែលគួរឱយកត់សំគាល់នូវពេលនេះគឺឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍។ល។ហើយរឿងដែលសំខាន់ជាងទៀតគឺឪពុកឬម្តាយបំផ្លាញអនាគតកូនខ្លួនឯងតាមរយះសកម្មភាពមិនគប្បីដែលសង្គមស្អប់ខ្អើមដូចជាល្បែងសុីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សហាយស្មន់។ល។ដែលធ្វើឱយកូនៗកំពុងរៀនបាក់ទឹកចិត្តនិងខ្មាស់អៀន។

ចូរខិតខំទាំងអស់គ្នាដើម្បីជាតិយើងរុងរឿងគ្រួសារមានសុភមង្គល កូនចៅយើងមានចំណេះដឹងនិងមានគុណធម៌ខ្ពស់៕

image

image

image

image

image

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print