Conor McGregor ត្រូវតស៊ូជាមួយ Dustin Poirier នៅសង្វៀន UFC

ចែករំលែក៖

សារព័ត៌មាន Marca បានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា ប្រធានស្ថាប័ UFC លោក Dana White បានបញ្ជាក់ថា អ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor នឹងវិលត្រឡប់ចូលវិស័យកីឡាវិញដោយត្រូវប្រកួតជាមួយ Dustin Poirier នាខែមករាខាងមុខនេះ។

អ្នកទាំង២នឹងជួបគ្នានៅសង្វៀនក្នុងទ្រុងដែលជាផ្នែកមួយនៃកម្មវិធី UFC 257 នៅកោះ Fight ក្នុងតំបន់ Abu Dhabi នាថ្ងៃទី២៣ ខែមករាឆ្នាំ២០២១

ការប្រយុទ្ធនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់នៅខែមករាដោយមានការប្រកួតគូផ្សេងទៀតដូចជាកីឡាករ Max Holloyway ប៉ះកីឡាករCalvin Kattar នៅថ្ងៃទី១៦ ខែមករា និង Leon Edwards ប៉ះ KhamzatChimaev នៅថ្ងៃទី២០ ខែមករាខាងមុខ។ ជាមួយគ្នានោះកីឡាករ Notorious ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រកួតប្រដាល់ជាមួយកីឡាករល្បីឈ្មោះសញ្ចាតិហ្វីលីពីន Manny Pacquiao នាពេលខាងមុខនេះដែរ។

...

ក្នុងកំឡុងឆ្នាំ២០២១ Conor McGregor នឹងស្វែងរកការឈានមុខគេនៅស្ថាប័នកីឡារUFCដើម្បីអាចប្រកួតប្រជែងដណ្តើមជើងឯកពិភពលោកបាន ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print