អគ្គិភ័យ​ឆេះ​ឡ​ ខូច​ខាត​ជ័រកៅស៊ូអស់ចំនួន០២​តោន​ នៅស្រុកចំការលើ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ អគ្គិភ័យ​បានឆេះ​ឡជ័រទំហំ៨.៦០ម៉ែត្រ​គុណ៤ម៉ែត្រ​ បណ្តាលអោយខូច​ខាត​ជ័រកៅស៊ូអស់ចំនួន០២​តោន​ កាលពីល្ងាចម៉ោង​០៦ៈ៣០នាទី​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម​ ។ 

រោងចក្រកែច្នៃជ័រកៅស៊ូ ឯកជនរបស់ឈ្មោះ ប៉េង ជឺ ភេទប្រុស អាយុ៧៧ឆ្នាំ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម​ ។ ដែលការឆេះនេះបានបំផ្លាញ​ ឡជ័រទំហំ ៨.៦០ម៉ែត្រ​គុណ៤ម៉ែត្រ​ និងខូចជ័រកៅស៊ូអស់ចំនួន០២តោន ទោះបីអគ្គិភ័យខាងលើបានស្ងប់រលត់​ទៅវិញ១០០%ក៏ដោយ​ ។ 

ចំពោះ​ករណីឆេះនេះ​ បានរលត់ទៅវិញនៅវេលាម៉ោង០៨ៈ១០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តបាញ់ទឹករបស់អធិការនគរបាលស្រុកចំការ​លើបាញ់ទឹកអស់ចំនួនមួយឡាន។

អធិការនគរបាលស្រុកចំការលើលោក​ប៉ែន​ ទៀងចំរើន​ បាន​បញ្ជាក់​ប្រាប់​មូលហេតុបណ្ដាលមកពីនាឡិកាវាស់កំដៅខូច ធ្វេីអោយឡចំហុយជ័រកៅស៊ូឡើងកំដៅហួសកំណត់​ ទេីបបង្កជាអគ្គិភ័យកើតឡើង៕ដោយ៖វណ្ណៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print