លោក គឹម សន្តិភាព៖ កម្ពុជាអនុវត្តច្បាប់របស់ខ្លួនចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់ ក៏ពុំមានអ្វីចម្លែកនោះដែរ!

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងពន្យល់អំពីផ្លូវច្បាប់យ៉ាងដូច្នេះថា, អាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសណាក៏ដោយ គឺមានកាតព្វកិច្ចអនុវត្តនូវមុខការរបស់ខ្លួនក្នុងការបង្រ្កាបបទល្មើស និងអនុវត្តរាល់សេចក្តីសម្រេចរបស់តុលាការ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ! ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ការដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួនចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់ ក៏ពុំមានអ្វីចម្លែកនោះដែរ! ។
សូមបញ្ជាក់ផងដែរថា, កាលពីម្សិលមិញ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាជម្រាបទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការលើឈ្មោះ សម រង្ស៊ី ដែលបានសរសេរលើ facebook របស់ខ្លួន ប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។ មិនតែប៉ុណ្ណោះ ទណ្ឌិត សម រង្ស៊ី ក៏បានសរសេរនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បន្ថែមទៀតមកលើអង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋ ជនរួមជាតិ ចាត់ទុកថា លោក សមរង្ស៊ី ក្លាយទៅជាមនុស្សស្ទើរបែកថ្នាំទៅហើយ ក្នុងមួយរយៈចុងក្រោយ ខណៈក្តីស្រមៃ ធ្វើនាយករដ្ឋមន្ត្រីស្រមោល ជាច្រើនអាណត្តិនៅតែបរាជ័យនោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print