ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់ភៀសខ្លួនរបស់រដ្ឋាភិបាលលោកត្រាំ ដោយបើកព្រំដែនឲ្យជនភៀសខ្លួនចូលមកទឹកដីអាមេរិកវិញ។
ប៉ុន្តែដោយខ្លាចជនភៀសខ្លួនសម្រុកមកកាន់ព្រំដែនភាគខាងត្បូងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ជាពេលវេលាដែលលោកបៃឌិនស្បថចូលកាន់តំណែង លោកបៃឌិនបានប្រកាសថា នឹងមិនទាន់អាចផ្លាស់ប្តូរភ្លាមៗនោះឡើយពាក់ព័ន្ធច្បាប់ អន្តោប្រវេសន៍។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកបៃឌិនបានសន្យាថា នឹងកែប្រែច្បាប់អន្តោប្រវេសន៍ របស់លោកត្រាំ។ ប៉ុន្តែនៅពេលនេះលោកបៃឌិន សម្រេចពន្យារពេល អនុវត្តដោយសារតែត្រូវដោះស្រាយបញ្ហាសំខាន់ៗជាមុនសិន ក្នុងនោះមានការគ្រប់គ្រងកូវីដ-១៩ ឲ្យបាន១០០ភាគរយសិន។
លោកបៃឌិនបន្តទៀតថា យ៉ាងហោចណាស់ក៏ត្រូវប្រើពេល៦ខែ ទើប អាចរៀបចំកែប្រែច្បាប់អន្តប្រវេសន៍បាន មិនអាចធ្វើភ្លាមៗនោះឡើយ។ ប្រសិនបើអនុវត្តភ្លាមៗអាចបង្កឲ្យមានភាពចលាចលពលរដ្ឋយ៉ាងតិច២លាននាក់នឹងចូលមកព្រំដែនអាមេរិក៕