នៅយប់ថ្ងៃទី២៦ ខែធ្នូ (ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅទីតាំង bowlingក្នុងទីក្រុង Rockford រដ្ឋ Illinois អាមេរិក បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និង៣នាក់រងរបួស។
ស្នងការប៉ូលិស ទីក្រុង Rockford លោក Dan O’Shea បានឲ្យដឹងថា កម្លាំងប៉ូលិសបានចាប់ខ្លួនជនបង្កហេតុ ប៉ុន្តែមិនបានផ្តល់ព័ត៌មានពាក់ព័ន្ធនោះឡើយ រងចាំការស្រាវជ្រាវ។
ទីក្រុងRockfordមានចម្ងាយពីទីក្រុង ឈីកាហ្គោ ប្រមាណ១៣០ គីឡូម៉ែត្រ នៅភាគខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថានៅក្នុងឆ្នាំ២០២០ មានករណីសម្លាប់មនុស្សកើនឡើងដល់ទៅ៣៥នាក់ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៦ មកទល់ពេលនេះ។
ការបាញ់ប្រហារ កើនឡើងជាញឹកញាប់នៅអាមេរិក ដោយសារតែការប្រើប្រាស់កាំភ្លើងដោយសេរី។ កាលពីថ្ងៃទី២៥ខែធ្នូ មានករណីផ្ទុះយ៉ាងខ្លាំងនៅNashville ដោយសង្ស័យថាជាការបង្កៃគ្រាប់បែកក្នុងរថយន្ត៕
ដោយ៖ធីរីណា
រូបភាព៖TTXVN