អាមេរិក៖ បាញ់ប្រហារនៅតំបន់កម្សាន្តbowling ស្លាប់ និង​របួស៦នាក់

ចែករំលែក៖

នៅយប់ថ្ងៃទី​២៦ ខែធ្នូ (ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅ​ទីតាំង​ bowling​ក្នុងទីក្រុង Rockford រដ្ឋ Illinois អាមេរិក បណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់និង​៣នាក់រងរបួស។

ស្នងការប៉ូលិស ទីក្រុង Rockford លោក Dan O’Shea បានឲ្យដឹងថា​ កម្លាំងប៉ូលិសបានចាប់ខ្លួនជនបង្កហេតុ​​ ប៉ុន្តែមិនបានផ្តល់ព័ត៌មានពាក់ព័ន្ធនោះឡើយ​ រងចាំការស្រាវជ្រាវ​។
ទីក្រុងRockfordមានចម្ងាយពីទីក្រុង ឈីកាហ្គោ ប្រមាណ​១៣០ គីឡូម៉ែត្រ នៅភាគខាងលិច​។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា​​នៅក្នុងឆ្នាំ​២០២០​ មានករណីសម្លាប់មនុស្សកើនឡើងដល់ទៅ​​៣៥​នាក់ គឺខ្ពស់បំផុត​មិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៩៦ មកទល់ពេលនេះ​។
ការបាញ់ប្រហារ​ កើនឡើងជាញឹកញាប់នៅអាមេរិក ដោយសារតែការប្រើប្រាស់កាំភ្លើងដោយសេរី។  កាលពីថ្ងៃទី​២៥ខែធ្នូ មានករណីផ្ទុះយ៉ាងខ្លាំងនៅNashville ​​ដោយសង្ស័យថាជាការ​បង្កៃគ្រាប់បែកក្នុងរថយន្ត៕

ដោយ៖ធីរីណា

...

រូបភាព៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print