ខេត្តស្ទឹងត្រែង៖ តើបងប្អូនជនរួមជាតិ ធ្លាប់បានទៅកំសាន្តនៅតំបន់រមណីយដ្ឋានអេកូទេសចរណ៍ មានដ៏សម្បូរបែបនៅខេត្តស្ទឹងត្រែងហើយឬនៅ ! ប្រសិនបើបានទៅកាន់តំបន់ទីនោះហើយ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ទៅម្ដងហើយ នឹងទៅកម្សាន្តម្ដងទៀត ។
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញអំពីតំបន់ទេសចរណ៍ទាំងនោះ ជូនជនរួមជាតិបានដឹងដោយបញ្ជាក់ថា, ខេត្តស្ទឹងត្រែង សូមស្វាគមន៍👏
តំបន់រមណីយដ្ឋានអេកូទេសចរណ៍តាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសាន ទន្លេស្រែពក និងទឹកជ្រោះសុភក្ដិមិត្រ🇰🇭។
ថ្ងៃឆ្លងឆ្នាំសកល និងឈានជិតមកដល់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ តើមានបងប្អូនណា មានបំណងទៅកម្សាន្តនៅខេត្តស្ទឹងត្រែងហើយឬនៅ មិនខកបំណងទេ បងប្អូនយើងតំបន់កម្សាន្តដែលប្លែកបំផុតនៅក្នុងប្រទេសកម្ពុជា ខណ:ខេត្តមួយនេះមានទន្លេរហូតដល់ ៤ឯណោះឆ្លងកាត់ប្រសព្វជាមួយគ្នា៕
ដោយ, សុខ ខេមរា
...