ជនសង្ស័យលួចម៉ូតូ៥គ្រឿងក្នុងកន្លែងតែមួយមិនរំខានសមត្ថកិច្ចខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូចំនួន៥គ្រឿងត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពកាត់សោរទ្វារចូលលួចយកទៅបាត់ដោយសុខសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនលាយបេតុង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា

ម៉ូតូដែលក្រុមជនសង្ស័យលួចចំនួន៥គ្រឿង ខាងលើ គ្រឿងទី១ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ទី២ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥  ទី៣ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨  ទី៤ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៩ និងទី៥ម៉ូតូម៉ាកស្មាស់។

ប្រភពដដែលបានបន្តទៀតថានៅយប់ថ្ងៃទី២៦ ខែធ្នូនេះ ជនរងគ្រោះដែលជាបុគ្គលិកដែលធ្វើការនៅទីនោះបានទុកម៉ូតូនៅក្នុងបរិវេណខាងលើដូចសព្វដងព្រោះនៅជុំវិញទីនោះមានរបងចាក់សោរត្រឹមត្រូវដោយគ្មានការព្រួយបារម្មណ៍ឡើយ ហើយពួកគេបានចូលសម្រាកនៅកន្លែងរៀងៗខ្លួន រហូតមកដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ពេលដែលភ្ញាក់ពីដំណេកមកក៏ស្រាប់តែបាត់ម៉ូតូទាំង៥គ្រឿងនោះ ទើបនាំគ្នាផ្អើលឆោរឡោរាយការទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងពិនិត្យមើលតាមរបងទ្វារមានស្មាមកាត់សោររបងទម្លុះដើម្បីយកម៉ូតូចេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបានឲ្យដឹងថាបទល្មើសដែលកើតមានក្នុងខណ្ឌកំបូលនេះមិនមែនតែ១ករណីហ្នឹងទេគឺមានច្រើន ដូចជាករណីដេញវាយកាប់យកទ្រព្យសម្បត្តិ គាស់បន្ទប់ជួល កាច់សោរកម៉ូតូ ជាដើម ហាក់បីដូចអសន្តិសុខណាស់នាពេលកន្លងមក ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់លោក អធិការខណ្ឌកំបូល មេត្តាជួយពង្រឹងការល្បាតពួនស្ទាក់យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លែងមានការព្រួយបារម្មណ៍ទៀត  ប្រភពដដែលបានបន្តទៀតថាបានត្រឹមតែអាណិតជនរងគ្រោះដែលខំធ្វើការទម្រាំបានប្រាក់មកទិញមកទិញតែពេលនេះចប់ហើយ ព្រោះម៉ូតូដែលក្រុមជនសង្ស័យយកទៅប្រហែលគ្មានសង្ឃឹមបានមកវិញទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង៥នាក់ដើម្បស្វែងរកមុខសញ្ញាជនសង្ស័យខាងមកចាត់ការតាមនិតិវិធី៕ ដោយ៖​សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print