ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ៩០៥ សហការណ៍ជាមួយកម្លាំងយោធា( គ°២) ក្រុងសំរោងឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ដើម្បីប្រគល់ឲ្យជំនាញការិយាល័យជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី។
ហេតុការនេះកើតឡើងកាលពីអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៤ៈ៤០ នាទី ស្ថិតនៅចំណុចព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតភូមិអូអំពិល ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យទាំង២មានឈ្មោះ
១• ឈ្មោះ ប៉ុល សុវីន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិទួលធំ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
២• ឈ្មោះ សារ៉ាត់ បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
ក្រោយឃាត់ខ្លួនដកហូតសម្ភារវត្ថុតាងរួមមាន÷ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ១០ កញ្ចប់ធំ ស្មើរនឹង ៤១,៧៥ ក្រាម ថ្លឹងទាំងសំបកថង់,ម៉ូតូ ១ គ្រឿង, ទូរស័ព្ទដៃចំនួន ២ គ្រឿង,កាបូបដាក់លុយ ១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ ស សម