គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង និង៣០នាទីយប់ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខ សាលាអេស៊ីអ៉ី ACE ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមសរុប ៦១នាក់ រួមមាន៖ កម្លាំងអធិការខណ្ឌចំនួន ៣៥ នាក់។ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១១នាក់។ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌសង្កាត់ ចំនួន ១៥ នាក់

ក្រោយប្រតិបត្តិការជាលទ្ធផលក្នុងការត្រួតពិនិត្យមានដូចជា៖ បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន៣៥០គ្រឿង​​ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២១០គ្រឿង។ រថយន្តដែលត្រូវបិតកញ្ចក់ខ្មៅ គ្មាន។  ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំគ្មាន។ អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។សារធាតុញៀនឆ្លងកាត់គ្មាន

ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១ និង០០ នាថ្ងៃខែឆ្នាំដដែល៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print