ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ កើតឡើង៣,១៩៧ករណី ថយជិត១,០០០ករណី បើធៀបឆ្នាំ២០១៩, មនុស្សស្លាប់ថយ៣៣៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការអះអាងពីនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះថា ក្នុងឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៣,១៧៩ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះចំនួន៩៤២ករណី ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បានបណ្ដាលឲ្យមនុស្សរងរបួស ចំនួន៤,៦៨៤នាក់ ថយចំនួន១,៤៥៥នាក់ ក្នុងនោះមនុស្សស្លាប់ ចំនួន១,៩៨១នាក់ ថយចុះ៣៣៥នាក់។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងបន្តថា ការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២០នេះ គឺដោយសាររាជរដ្ឋាភិបាល ក៏ដួចជាក្រសួងមហាផ្ទៃ បានធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមគ្នានោះ ក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវផងដែរ ទើបគ្រោះថ្នាក់ចរាចរណ៍អាចថយចុះបាន។

បើទោះបីចំនួនគ្រោះថ្នាក់នេះ មានការថយចុះក៏ពិតមែន ប៉ុន្ដែនាយឧត្តមសេនីយ៍ ហុឹម យ៉ាន ក៏នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ជៀសវាងការខ្លាចនគរបាលចរាចរណ៍ និងខ្លាចទទួលរងនូវការពិន័យជាប្រាក់។

សូមរម្លឹកដែរថា ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានឆ្នាំកន្លងទៅ មានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ រាជរដ្ឋាភិបាលបានសម្រេចយកឆ្នាំ២០២០ គឺជាឆ្នាំដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការបង្កើននូវប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print